ព័ត៌មានទាន់ហេតុការណ៍៖

Real Madrid យកឈ្នះ​ ​Barcelona ក្រោយខកខានមិនដែលឈ្នះរយៈពេល៤ឆ្នាំ​

ចែករំលែក៖

ព័ត៌មានកីឡារ ៖ ការប្រកួតដ៏ជក់ចិត្ត Clasico គឺក្រុមខ្លាំង Barcelona ប៉ះក្រុមខ្លាំង Real Madrid បានបញ្ចប់ហើយក្នុងលទ្ធផល ២ទល់០ ។ Barcelona ធ្លាប់ឈ្នះReal Madrid ៤ប្រកួត​ជាប់គ្នា​ក្នុងទឹកដី Bernabeu ធ្វើឱ្យ​ពួកគេ​ក្លាយជាក្រុម​តែមួយគត់​ដែល​មានប្រវត្តិ​ឈ្នះ​ Real Madrid ក្នុង​លីគ​កំពូលអេស្ប៉ាញ​ក្រៅទឹកដីខ្លួនឯង ក្នុងការ​ប្រកួតជាប់ៗគ្នា​ច្រើន​ជាង​គេ។ ជ័យ​ជម្នះ​របស់ Real Madrid លើ Bacelona គឺ​ក្នុងខែមេសា ឆ្នាំ២០១៦។

គ្រាប់បាល់​របស់កីឡាករ Vinicius Junior និង Mariano Diaz បាន​បញ្ចប់​ការ​រង់ចាំ ៤ឆ្នាំ​របស់អ្នកគាំទ្រ​ក្លិប Real Madrid។ មុន​ពេល​ដែលVinicius រក​បាន​គ្រាប់បាល់​នៅ​នាទី៧១ Real Madrid ទំនង​ជាអាច​នឹង​ទទួល​បាន​លទ្ធផល​ប្រហាក់​ប្រហែល​នឹង​ការ​ប្រកួត​មុនៗ​ដែរ។

ជាមួយ​នឹង​ជ័យ​ជម្នះកាលពីយប់ថ្ងៃអាទិត្យ​ ឈានចូលព្រឹកថ្ងៃចន្ទនេះលោក Zidane សង្ឃឹមថាអាចបិទបញ្ចប់​សម័យកាល​មួយ​ដែល​មិនគួរ​ឱ្យចងចាំសម្រាប់ Real Madrid។

សារព័ត៌មាន Mundo Deportivo បានផ្សាយថា គ្រូបង្វឹក Barcelonaលោក​ Setien គ្រូបាន​និយាយថា “កាលពីសប្ដាហ៍មុន យើង​ឈ្នះ ២ពិន្ទុ។ ឥឡូវនេះ ពួកគេ​ឈ្នះ​មួយ​ពិន្ទុ​វិញ​ម្ដង។ យើង​នៅ​មានឱកាស​ទៀត ហើយ​ការ​​ប្រជែងដណ្ដើម​ពាននេះ​អាច​មានការប្រែប្រួលច្រើន។

លោក Setien បាន​និយាយបន្ថែមទៀតថា “នេះជាបរាជ័យ​ដ៏​ជូរចត់ ប៉ុន្តែយើង​អាច​ប្រឹងប្រែងឡើងវិញ​បាន។ យើង​នឹង​ពិនិត្យ​មើល​ថា​តើ​យើង​ត្រូវ​កែលម្អ​ចំណុច​ណាខ្លះ។

បរាជ័យលើក​នេះ​បានបញ្ចប់​ជ័យជម្នះ​៤ប្រកួត​ជាប់គ្នា​របស់Barcelona ក្នុង​លីគ​កំពូលអេស្ប៉ាញ ដែលពេលនេះ ពួកគេ​មាន៩ពិន្ទុ​ នាំមុខ​ក្លិប​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់ទី៣៕ដោយ   ភារៈ


ចែករំលែក៖