ព័ត៌មានទាន់ហេតុការណ៍៖

Real Madrid យកឈ្នះ​ ​Barcelona ក្រោយខកខានមិនដែលឈ្នះរយៈពេល៤ឆ្នាំ​

ចែករំលែក៖

ព័ត៌មានកីឡារ ៖ ការប្រកួតដ៏ជក់ចិត្ត Clasico គឺក្រុមខ្លាំង Barcelona ប៉ះក្រុមខ្លាំង Real Madrid បានបញ្ចប់ហើយក្នុងលទ្ធផល ២ទល់០ ។ Barcelona ធ្លាប់ឈ្នះReal Madrid ៤ប្រកួតជាប់គ្នាក្នុងទឹកដី Bernabeu ធ្វើឱ្យពួកគេក្លាយជាក្រុមតែមួយគតដែលមានប្រវត្តិឈ្នះ​ Real Madrid ក្នុងលីគកំពូលអេស្ប៉ាញក្រៅទឹកដីខ្លួនឯង ក្នុងការប្រកួតជាប់ៗគ្នាច្រើនជាងគេ ជ័យជម្នះរបស Real Madrid លើ Bacelona គឺក្នុងខែមេសា ឆ្នាំ២០១៦។

គ្រាប់បាល់របស់កីឡាករ Vinicius Junior និង Mariano Diaz បានបញ្ចបការរង់ចាំ ៤ឆ្នាំរបស់អ្នកគាំទ្រក្លិ Real Madrid មុនពេលដែលVinicius រកបានគ្រាប់បាល់នៅនាទី៧១ Real Madrid ទំនងជាអាចនឹងទទួលបានលទ្ធផលប្រហាក់ប្រហែលនឹងការប្រកួតមុនៗដែរ

ជាមួយនឹងជ័យជម្នះកាលពីយប់ថ្ងៃអាទិត្យឈានចូលព្រឹកថ្ងៃចន្ទនេះលោក Zidane សង្ឃឹមថាអាចបិទបញ្ចប់សម័យកាលមួយដែលមិនគួរឱ្យចងចាំសម្រាប់ Real Madrid

សារព័ត៌មាន Mundo Deportivo បានផ្សាយថា គ្រូបង្វឹក BarcelonaលោកSetien គ្រូបាននិយាយថាកាលពីសប្ដាហ៍មុន យើងឈ្នះ ២ពិន្ទុ។ ឥឡូវនេះ ពួកគេឈ្នះមួយពិន្ទុវិញម្ដងយើងនៅមានឱកាសទៀត ហើយការ​​ប្រជែងដណ្ដើមពាននេះអាចមានការប្រែប្រួលច្រើន។

លោក Setien បាននិយាយបន្ថែមទៀតថានេះជាបរាជ័យ​ដ៏​ជូរចត់ ប៉ុន្តែយើងអាចប្រឹងប្រែងឡើងវិញបាន យើងនឹងពិនិត្យមើលថាតើយើងត្រូវកែលម្អចំណុចណាខ្លះ

បរាជ័យលើកនេះបានបញ្ចប់ជ័យជម្នះ​៤ប្រកួត​ជាប់គ្នារបស់Barcelona ក្នុងលីគកំពូលអេស្ប៉ាញ ដែលពេលនេះ ពួកគេ​មាន៩ពិន្ទុនាំមុខក្លិដែលឈរនៅ​ចំណាត់ថ្នាក់ទី៣៕ដោយ   ភារៈ


ចែករំលែក៖