ព័ត៌មានទាន់ហេតុការណ៍៖

លោក គង់ សោភ័ណ្ឌ និងលោក នុត ពុធដារ៉ា ចូលកាន់តំណែង ជាអភិបាល អភិបាលរងខេត្តកណ្តាល នាថ្ងៃទី៤ មីនា ខាងមុខ

ចែករំលែក៖

ភ្នំពេញ៖ បើពុំមានការផ្លាស់ប្តូរកាលបរិច្ឆេតទេ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងអញ្ជើញប្រកាសតែងតាំងអភិបាល និងអភិបាលរងខេត្តកណ្តាលនៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០នេះ ។ ក្នុងនោះ លោក គង់ សោភ័ណ្ឌ ជាអភិបាលខេត្ត រីឯលោក នុត ពុធដារ៉ា ត្រូវផ្ទេរមកជាអភិបាលរងខេត្ត

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៧ ខែកុម្ភ ឆ្នាំ២០២០ លោក គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល ត្រូវបានព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ជាអភិបាលខេត្តកណ្តាលជំនួស លោក ម៉ៅ ភិរុណ។ ដោយឡែក កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ លោក នុត ពុធដារ៉ា អភិបាលរងខេត្តក្រចេះ ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្រេចផ្លាស់ប្តូរមកជាអភិបាលរង កណ្តាលវិញ ជំនួសកន្លែងលោក គង់ សោភ័ណ្ឌ៕ ដោយ សិលា


ចែករំលែក៖