ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថស្រុកស្អាងឃាត់ខ្លួនអ្នកជល់មាន់២នាក់​ រឹបអូសម៉ូតូ៣គ្រឿងនិងមាន់ជល់០៣ក្បាល

ចែករំលែក៖

ខេត្តកណ្ដាល៖ ​ កម្លាំងកងរាជអាវុធហត្ថស្រុស្អាង សហការជាមួយអាជ្ញាធរមូលដ្ឋាន បានចុះបង្រ្កាបល្បែងស៊ីសងជល់មាន់ខុសច្បាប់កាលពីរសៀលថ្ងៃ សៅរ៍ ៧កើត ខែ ផល្គុន ឆ្នាំកុរ ព..២៥៦៣ ត្រូវនឹង ថ្ងៃទី២៩​ ខែកុម្ភៈ​ ឆ្នំា២០២០ ​ នៅចំណុចព្រៃមាត់បឹងស្ថិតនៅភូមិសំរោង ឃុំក្រាំងយ៉ូវ​ ស្រុកស្អាង​ ខេត្តកណ្តាល​ 

ប្រភពពីមន្រី្តកងរាជអាវុធហត្ថស្រុកស្អាងបានឲ្យដឹងថា ដោយមានប្រជាពលរដ្ឋរាយការណ៍ថា​ មានករណីលេងល្បែងជល់មាន់នៅចំណុចព្រៃមាត់បឹង​ សមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្អាងដឹកនាំដោយ លោកវរសេនីយ៍ត្រី​ អ៊ូ​ ផល្លី មេប៉េអឹមស្រុកស្អាង រួមនឹងកម្លាំងជិត១០នាក់ បានចុះទៅបង្រ្កាបល្បែងជល់មាន់នៅចំណុចខាងលើនេះហើយ សមត្ថកិចបានឃាត់ខ្លួនជនសង្ស័យ២នាក់រួមមាន ឈ្មោះ ហ៊ីម ស៊ុនឡាយ ភេទប្រុសអាយុ៤០ឆ្នាំ មានទីលំនៅភូមិសំរោង ឃុំ ក្រាំងយ៉ូវ ស្រុកស្អាងខេត្តកណ្ដាល ជាអ្នករុំខ្នាយមាន់​ និង​ឈ្មោះ សៀង លាងហេងភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ  សង្កាត់បឹងទំពន់ ណ្ឌមានជ័យ ភ្នំពេញ ជាអ្នកភ្នាល់ស៊ីលុយ ដើម្បីយកទៅចាត់ការតាមច្បាប់។ ក្រៅពីនេះមនុស្សជាច្រើននាក់រត់គេចខ្លួនដោយសុវត្ថិភាព  រីឯវត្ថុតាងចាប់យក​ រួមមានម៉ូតូចំនួន៥គ្រឿង​ មាន់ចំនួន៣ក្បាល​ ងាប់១ក្បាល​ ស្កុតសម្រាប់រុំជើងមាន់ចំនួន២០ដុំ​ និង​ជញ្ជីងថ្លឹងមាន់ចំនួន១​ផងដែរ ៕ ហការី



ចែករំលែក៖