ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីតាលី អ៊ីរ៉ង់ ក្លាយជាប្រទេស ប្រចាំតំបន់អឺរ៉ុបនិងមជ្ឈិមបូព៌ា មានអ្នកឆ្លងកូវីដ-១៩ច្រើនជាងគេ

ចែករំលែក៖

បរទេស ៖ ចិនជាប្រទេសដែលមានអ្នកឆ្លងនិងស្លាប់ច្រើនជាងគេបង្អស់នៅតំបន់អាស៊ី និងលើពិភពលោក ដោយសារតែវីរុសផ្លូវដង្ហើមប្រភេទថ្មី  ហើយវីរុសនោះបានឆ្លងដល់ជាង​៦០ប្រទេសជុំវិញពិភពលោក ។ ពេលនេះអ៊ីតាលី មានអ្នកឆ្លងនិងស្លាប់ច្រើនជាងគេក្នុងតំបន់ អឺរ៉ុប ចំណែកអ៊ីរ៉ង់​ប្រចាំនៅតំបន់មជ្ឈិមបូព៌ា

ក្នុងរយៈពេលមួយថ្ងៃ ​គឺកាលពីថ្ងៃទី​១ ខែមីនា ក្នុងប្រទេសអ៊ីតាលី មានអ្នកឆ្លងវីរុសផ្លូវដង្ហើម កើនឡើងដល់ទៅ​៥០ភាគរយ  ដោយពេលនេះមានអ្នកឆ្លងសរុបដល់ទៅ​១៧០០នាក់ហើយនិងស្លាប់​៣៤នាក់ ។ កាលពីថ្ងៃទី​២៩ខែកុម្ភៈ គឺមានអ្នកឆ្លងតែ​១១២៨នាក់ប៉ុណ្ណោះ ។

អ៊ីតាលីគឺជាប្រទេស ដែលមានចំនួនអ្នកឆ្លងកូវីដ-១៩ ច្រើនជាគេបំផុត ក្នុងតំបន់អឺរ៉ុប ។ តាមសារព័ត៌មាន CNN ​បានផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍​ Delta Airlines ​បានត្រៀមផ្អាករាល់ជើងហោះហើរ​រវាងអាមេរិក និងទីក្រុង Milan ​នៅថ្ងៃទី​៣ខែមីនា ក្រោយការហោះហើរជាលើកចុងក្រោយ​។

រដ្ឋាភិបាលអ៊ីតាលីបានប្រកាស​ស្នើឲ្យពលរដ្ឋ ផ្អាក់រាលសកម្មភាព ដែលមានមនុស្សចូលរួមច្រើន ​ក្នុងនោះមានទាំង​ សិល្បៈ វិប្បធម៌ ដែលមានមនុស្សចូលរួម ច្រើន អាចបង្កឲ្យមានការឆ្លងរាលដាលកាន់តែខ្លាំង​។

តំបន់​ Lombardy ភាគខាងជើងអ៊ីតាលិ​គឺជា ទីតាំង​នៃការផ្ទុះវីរុសផ្លូវដង្ហើម ខ្លាំងជាងគេបំផុត ដោយក្នុងចំណោមមនុស្ស​១០នាក់មានម្នាក់ឆ្លង វីរុសកូវីដ-១៩។ ​តំបន់នេះមានពលរដ្ឋប្រមាណ១សែននាក់រស់នៅ​ ហើយត្រូវបានកាត់ផ្តាច់ពីតំបន់ផ្សេងៗ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែខ្លាំង។

ដោយឡែកនៅក្នុងប្រទេសអ៊ីរ៉ង់វិញ បានបញ្ជូនក្រុមការងារ ដល់ទៅ​៣សែននាក់ទៅត្រួតពិនិត្យនៅគ្រប់ទិសទី ក្នុងប្រទេស​ស្វែងរកអ្នកឆ្លងវីរុស កូវីដ-១៩ ប្រមូលមកដាក់ដោយឡែកដើម្បីទប់ស្កាត់ការឆ្លងរាលដាលកាន់តែច្រើនឡើង។

មកទល់ពេលនេះអ៊ីរ៉ង់ មានអ្នកស្លាប់ដោយ កូវីដ-១៩មាន ដល់ទៅ​៥៤នាក់ហើយ និងឆ្លងវីរុស​៩៧៨នាក់​។​រដ្ឋាភិបាលបានស្នើពលរដ្ឋ​កំចេញក្រៅផ្ទះ ចៀសវាងការឆ្លង​។ក្នុងរយៈពេល​២៤ម៉ោង​នៅអ៊ីរ៉ង់មានអ្នកឆ្លង៣៨៥នាក់ និងស្លាប់​១១នាក់​៕ ម៉ែវ សាធី


ចែករំលែក៖