ព្រះសីហនុ៖ នៅល្ងាចថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្រ្កាបករណីជួញដូរ និងរក្សាទុកនូវសារធាតុញៀនខុសច្បាប់មួយកន្លែងស្ថិតនៅភូមិស្រែក្នុង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស្មាន អៃយូប ភេទ ប្រុស អាយុ ៣៥ ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិស្រែក្នុង ឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ដកហូតវត្ថុតាងមានម្សៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន០៤ កញ្ចប់(ធំ០៣ តូច០១)និងទូរស័ព្ទដៃចំនួន០១ គ្រឿង បច្ចុប្បន្នសមត្តកិច្ចកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធីច្បាប់៕ ឆ្លាម សមុទ្រ



