ព័ត៌មានទាន់ហេតុការណ៍៖

មន្រ្ដីនគរបាលនិងកូនស្រីច្បងដែលទៅវាយ សិស្សសាលាជម្ពូវ័ននិងត្រូវបញ្ជូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ៖យោងតាមនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបានប្រាប់ឲ្យដឹងថា មន្រ្តីនគរបាលផ្នែកបច្ចេក ទេសវិទ្យាសាស្ត្រក្រសួងមហាផ្ទៃម្នាក់រួមនិងកូនស្រីច្បងរបស់គាត់ម្នាក់ទៀត ដែលបានចូលទៅអុកឡុកវាយ សិស្សសាលាជម្ពូវ័ន និងត្រូវបញ្ជូនទៅកាន់តុលារដើម្បីចាត់ការតាមច្បាប់នៅវេលាព្រឹកថ្ងៃទី៥ ខែមនា ឆ្នាំ២០២០ ស្អែកនេះហើយ។ដោយរហូតមកដល់ពេលនេះមានបណ្ដឹង ពីសិស្សចំនួន៣នាក់ដែលបានប្ដឹងចោទប្រកាន់ទៅលើជនសង្ស័យទាំង២នាក់ឪពុកនិងកូនស្រីនោះ ហើយចំពោះសំណុំរឿងខាងលើក៏ត្រូវបានកសាងព្រមទាំងចុះហត្ថលេខាដើម្បីបញ្ជូន ដោយលោកអធិការរងទទួលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យរួចរាល់ហើយដែរ នៅតែពេលបញ្ជូនទៅមនុស្សទៅប៉ុណ្ណោះ
សូមរម្លឹកថា កាលពីវេលាម៉ោង៨និង៥០នាទីព្រឹកថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២០ នៅក្នុងវិទ្យាល័យហ៊ុន សែនជម្ពូវ័ន ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។មានហេតុការណ៍ភ្ញាក់ផ្អើលនិងបង្កការភ័យខ្លាចមួយបានកើតឡើង ខណៈដែលមន្រ្តីនគរបាលផ្នែកបច្ចេកទេសវិទ្យាសាស្ត្រក្រសួងមហាផ្ទៃម្នាក់គ្រាន់តែ កូនស្រីខលប្រាប់ថាមានជម្លោះវាយតប់គ្នាជាមួយសិស្សសាលាដូចគ្នាភ្លាម ក៏ស្រាប់តែគាត់រួមជាមួយកូនស្រីម្នាក់ទៀតបានធ្វើដំណើរទៅអុកឡុកសាលា ព្រមទាំងវាយទៅលើសិស្ស៣នាក់ បណ្ដាលឲ្យរងរបួស ហើយវាយដោយទាំងក្រុមកាយរិទ្ធដែលចូលទៅឃាត់ថែមទៀតផង។ក្រោយពេលបង្ករឿងមន្រ្តីនគរបាលរូបនោះរួមជាមួយកូនស្រីច្បងរបស់ខ្លួនម្នាក់ទៀតដែលទៅជួយព្រួតវាយលើសិស្សរងគ្រោះទាំង៣នាក់ខាងលើក៏ត្រូវបាននគរបាល ប៉ុស្តិ៍ចោមចៅទី៣បានចុះទៅអន្តរាគមន៍ចាប់ខ្លួននាំយកទៅសាកសួរមួយជំហ៊ានរួច ទើបបញ្ជូនទៅកាន់ផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យដើម្បីសាកសួរនិងកសាងសំណុំរឿងបន្តទៀត។
បុរសខាងលើឈ្មោះ ឆាយ វណ្ណធឿន អាយុ៤៦ឆ្នាំ ជាមន្ត្រីនគរបាលផ្នែកបច្ចេកទេសវិទ្យាសាស្ត្រក្រសួងមហាផ្ទៃ មានទីលំនៅក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅក្នុងឃុំគោកខ្សាច់ ស្រុកគីរីវង្ស ខេត្តតាកែវ។ចំណែកកូនស្រីទី១, ឈ្មោះ ភិជ្ជរ៉ា ផានុត អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី១០ និងទី២,ឈ្មោះភិជ្ជរា ប៊ុត្យា អាយុ១៧ឆ្នាំត្រូវជាបងស្រីជាសិស្សថ្នាក់១១D2នៃវិទ្យាល័យហ៊ុន សែនជម្ពូវ័ន ។ រីឯក្មេងស្រីរងគ្រោះខាងលើទី១,ឈ្មោះស្រេង ចន្រ្ទា អាយុ១៧ឆ្នាំ ជាសិស្សរៀនថ្នាក់ទី១២GO រស់នៅក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។និងទី២,ឈ្មោះផា បញ្ញា អាយុ១៧ឆ្នាំជាសិស្សថ្នាក់ ទី១២A2 មានទីលំនៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យពួកនាងក៏ជាសិស្សរៀននៅវិទ្យាល័យវិទ្យាល័យហ៊ុន សែនជម្ពូវ័ន ជាមួយគ្នាដែរ។និងម្នាក់ទៀតទើបទៅដាក់ពាក្យបណ្ដឹងក្រោយគេនាវេលាល្ងាចថ្ងៃកើតហេតុដដែលនោះមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ។ក្រោយពីមានការចូលទៅអុកឡុកវាយសិស្សស្រីបណ្ដាលឲ្យរងរបួស៣នាក់និងបង្កឲ្យសិស្សរាប់រយនាក់ទៀតទទួលរងការភិតភ័យបែបនេះបានធ្វើឲ្យមហាជនមានការរិះគន់យ៉ាងខ្លាំងថា រឿងក្មេងៗឈ្លោះគ្នាសោះបែរជាមនុស្សចាស់ហើយមានតួនាទីជាមន្រ្តីនគរបាលថែមទៀតប្រព្រឹត្តល្មើសច្បាប់បញ្ចេញកំហឹងជំនួសកូនបែបនេះទៅវិញដូច្នេះគួរតែចាត់ការតាមច្បាប់ឲ្យសមទៅនិងទង្វើរបស់គាត់៕ សុខាសែនជ័យ​

ចែករំលែក៖