ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋមួយភូមិលើកគ្នាប្ដឹងត៍វ៉ាមកសាលាស្រុកត្រពាំងប្រាសាទ សុំផ្លាស់ប្ដូរមេភូមិ អនុភូមិ និងសមាជិកភូមិ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០  គណៈបញ្ជាការឯកភាពស្រុក ដឹកនាំដោយលោក នៅសំ តារារិទ្ធ អភិបាលស្រុកត្រពាំងប្រាសាទ បានចុះធ្វើការសម្របសម្រួលករណីប្រជាពលរដ្ឋចំនួន ៧១គ្រួសារ ទៅប្តឹងតវ៉ានៅរដ្ឋបាលសាលាស្រុកកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការស្នើសុំផ្លាស់ប្តូរមេភូមិ អនុភូមិ និងសមាជិកភូមិស្រែកណ្តាល នៅវត្តស្រែកណ្តាល ឃុំ-ស្រុកត្រពាំងប្រាសាទ ខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានអោយដឹងថា សមាសភាពចូលរួមមាន សមាជិកក្រុមប្រឹក្សាស្រុក កម្លាំងទាំង៣ អាជ្ញាធរភូមិឃុំ សរុបចំនួន ២៨នាក់។ ក្នុងនោះកម្លាំងនៃអធិការដ្ឋាន និងប៉ុស្តិ៍រដ្ឋបាល ដឹកនាំដោយ លោកអធិការនគរបាលស្រុក បានចូលរួមធ្វើសាវតាជាតិ និងត្រួតពិនិត្យប្រជាពលរដ្ឋដែលរស់នៅពិតប្រាកដក្នុងភូមិស្រែកណ្ដាល ដើម្បីធ្វើប្រជាមតិបោះឆ្នោតសាកល្បងលើសម្លេងដែលយល់ព្រម និងមិនយល់ព្រមផ្លាស់ប្តូរ។
ជាលទ្ធផល ៖ ប្រជាពលរដ្ឋដែលចូលរួមបោះឆ្នោតសាកល្បងមានចំនួន ២១៣នាក់ ក្នុងនោះ យល់ព្រម ចំនួន ១២៧សម្លេង និងមិនយល់ព្រម ចំនួន ៨៤សម្លេង មិនបានការ ០២សម្លេង។
ក្រោយធ្វើការបោះឆ្នោតសាកល្បងរកសម្លេងគាំទ្រ និងមិនគាំទ្រ រួចមក លោកអភិបាលស្រុក បានផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរង់ចាំធ្វើការបោះឆ្នោតជាលើកទី២ ដើម្បី ជ្រើសរើសបេក្ខភាពឈរឈ្មោះជាមេភូមិស្រែកណ្តាល ចំនួន ១០នាក់ ដើម្បីក្រុមប្រឹក្សាឃុំធ្វើការបោះឆ្នោតសម្រេច ចំណែកកាលបរិច្ឆេទ និងជូនដំណឹងនៅពេលក្រោយ។ ប៉ែន នួន


ចែករំលែក៖