ក្រុងប៉ោយប៉ែត ៖កម្លាំងសមត្ថកិច្ចនិងអាជ្ញាធរសហការគ្នា ប្រកដំបូលផ្ទះឲ្យពលរដ្ឋចំនួន៧ខ្នងផ្ទះកាលពី ព្រឹកថ្ងៃទី៥ខែមិនាឆ្នាំ២០២០នៅសង្កាត់និមិត្តក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
លោកអភិបាលក្រុងប៉ោយប៉ែតគាត ហ៊ុលមានប្រសាសន៌ថាៈកាលពីវេលាម៉ោង៦និង៣០នាទី ល្ងាច ថ្ងៃទី០៤ខែមីនា ឆ្នាំ២០២០ នៅសង្កាត់និមិត្តក្រុងប៉ោយប៉ែត មានភ្លៀងធ្លាក់លាយឡំនិងខ្យកន្ទ្រាក់ បណ្តាលឱ្យរដំបូលផ្ទះប្រជាពលរដ្ឋចំនួន៧ ខ្នង និងសាលាបឋមចំនួន១ខ្នង របើកបូល ប៉ុន្តែមិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់ជួបគ្រោះថ្នាក់ដោយសាខ្យលកន្ទ្រាក់នោះទេ។
លោកបញ្ជាក់ថាៈ
1- ភូមិរស្មីសេរីភាព ផ្ទះចគនួន៤ខ្នង សាលា១ខ្នង អស់ស័ង្កសី ៣១ សន្លឹក ផ្លាន៨ដើម និងក្បឿង៦០ សន្លឹក ។
2-ភូមិសុខសាន្ត ស័ង្កសី៨ សន្លឹក។
ដោយមើលឃើញពីការលំបាក់របស់ពលរដ្ឋនៅព្រឹកថ្ងៃទី០៥ នេះដែរ លោក បានដឹកនាំមន្ត្រី អាជ្ញាធរសង្កាត់ភូមិ សហការជាមួយកងកម្លាំងនាំយកឈើនិងស័ង្កសីចូលរួមជួសជុលផ្ទះជូនប្រជាពលរដ្ឋ ខាងលើឡើងវិញ។ក្នុងនោះមានកម្លាំងចូលរួមសហការកម្លាំងវរៈសេនាតូចនគរបាលការពារព្រំដែនគោក ៨៩១ ចំនួន៥០នាក់ ដឹកនាំដោយលោកមេបញ្ជាការ ហាំ វណ្ណៈ ។
-កម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតចំនួន៥០នាក់ ដឹកនាំដោយ លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត។
-កម្លាំងវរៈសេនាតូចថ្មើរជើង៥១៣ នៃកងពលលេខ៥១ ចំនួន៦៥ នាក់ ស័ង្កសី២៦ សន្លឹក ដឹកនាំដោយលោក វរៈសេនីយ៌ត្រី ប្លង់ហឿប និងកម្លាំងអាជ្ញាធរក្រុង សង្កាត់ ។
ចំពោះថវិការដែលជួសជុលករណីខ្យល់កន្ត្រាក់ធ្វើឲ្យផ្ទះពលរដ្ឋរបើកដំបូលខាងលើនោះយើងមិនទាន់មានទូរលេខច្បាស់លាស់នោះទេ ព្រោះលោកជាប់រវលភារកិច្ចច្រើន ឲ្យក្រុមការងារចុះ
ទៅមើលកិច្ចការជំនួស ហើយក្រុមការងារមិនទាន់កគណត់របាយការឡើយ។ ដោយ៖ វណ្ណា