ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ សូមថ្លែងអំណរគុណចំពោះលោកអគ្គនាយកក្រុមហ៊ុន ជីលកូវ៉ា អ៊ែសេត ហូលឌីង ខូ អិលធីឌី

ចែករំលែក៖

ភ្នំពេញ៖ លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ សូមថ្លែងអំណរគុណចំពោះលោកអគ្គនាយកក្រុមហ៊ុន ជីលកូវ៉ា អ៊ែសេត ហូលឌីង ខូ អិលធីឌី (បុរី អារ៉ាតា ហ្គាដិន រ៉េសុីដិនស៌) ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាចូលរួមជាមួយរដ្ឋបាលខណ្ឌក្នុងការអភិវឌ្ឍក្នុងមូលដ្ឋានខណ្ឌ ដោយបានចំណាយថវិកាផ្ទាល់ខ្លួន ដើម្បីដាក់ដាំបង្គោលភ្លើងចំនួន ០៥ដើម និងអំពូលបំភ្លឺផ្លូវសាធារណៈចំនួន ២៦អំពូល ជួយសម្រួលដល់ការធ្វើដំណើរជូនប្រជាពលរដ្ឋនៅពេលយប់ ចាប់ពីផ្លូវលេខ១០១៩(វិថីហាណូយ) ដល់ទីតាំងបុរី អារ៉ាតា ហ្គាដិនស៌ ស្ថិតនៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

សូមគោរពជូនពរលោកអគ្គនាយក និងក្រុមគ្រួសារ ព្រមទាំងបុគ្គលិកទាំងអស់ ជួបប្រទះតែសេចក្ដីសុខចម្រើន និងជួបពុទ្ធពរទាំងពរទាំង០៤ប្រការ គឺ អាយុ វណ្ណៈ សុខ: ពល: កុំបីឃ្លៀងឃ្លាតឡើយ ។ ចន្ទ លីហ្សា


ចែករំលែក៖