ភ្នំពេញ ៖ មានកម្មករលើកក្តារចាក់ពុម្ពសសរ ប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) បណ្តាលឲ្យឆក់ធ្លាក់របួសធ្ងន់ម្នាក់និង២នាក់ទៀតរបួសស្រាល កាលពីវេលាម៉ោង ៩និង៥០នាទីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ នៅត្រង់ចំណុចការដ្ឋានសាងសង់ផ្ទះ មួយកន្លែង ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ក្នុងហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំ ង ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ ហើយបាននាំគ្នាដឹកបញ្ជូនជនរងគ្រោះ ទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ។ ជាមួយគ្នានោះដែរ អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ករណីដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ (១) ផ្លូវឧកញ៉ាឌួងងៀប សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ (២) តាមបណ្តោយផ្លូវវេងស្រេង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មូលហេតុ៖ ដោយសារមានកម្មករសំណង់ លើកក្តារចាក់ពុម្ពសសរ ប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម (MV) ។
ភ្លាមៗនោះផងដែរ ក្រុមការងារបច្ចេកទេសអគ្គិសនី កម្ពុជា បានធ្វើការយកក្តារចាក់ពុម្ ពសសរចេញ និងភ្ជាប់ចរន្តអគ្គសនីជូនអតិថិ ជនឲ្យមានភ្លើងប្រើប្រាស់ឡើងវិ ញនៅវេលាម៉ោង ១០និង២៥នាទីព្រឹក ។
មន្រ្តីអគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ នៅពេលបំពេញការងារនៅជិតគន្លង ខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់ រអួល ក្នុងការផ្គត់ផ្គង់ចរន្តអគ្គិ សនី និងអាចគ្រោះថ្នាក់កើតឡើងជាយថាហេ តុ ៕ដោយ ៖ ភារ៉ា ដង្កោ