ខេត្តព្រះសីហនុ ៖ ស្ត្រីជាភរិយា បីកូនតូចទួញយំ សោកស្តាយបុរសជាប្តីដែលស្លាប់ដោ យឆក់នឹងខ្សែភ្លើង ដែលនេះជាសោកនាដកម្មមួយនាំដល់កា រព្រាត់និរាសគ្រួសារក្នុងពេលបុ រសជាប្តី ជាឪពុក សុីឈ្នួលបំពេញការងារចិញ្ចឹមជីវិ ត។
សមត្ថកិច្ចមូលដ្ឋានសង្កាត់លេខ៣ ក្រុងព្រះសីហនុ បានប្រាប់អោយដឹងថា ករណីបុរសម្នាក់ស្លាប់ដោយឆក់នឹ ងចរន្តភ្លើងអគ្គិសនី ពេលឡើងលាបថ្នាំជញ្ជាំងផ្ទះមួ យកន្លែង ជិតបង្គោលខ្សែបណ្តាញភ្លើងអគ្គិ សនី នៅម្តុំសាលារៀនកំពេញចាស់ ស្ថិតក្នុងសង្កាត់លេខ៣ក្រុងព្រះ សីហនុ ខេត្តព្រះសីហនុ ជនរងគ្រោះមានឈ្មោះ សុខ រ៉ាមី ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរជាងលាបថ្នាំតាមផ្ទះ មានភរិយាឈ្មោះ វ៉ា លក្ខិណា អាយុ២៧ ឆ្នាំ មានកូនតូចៗក្នុងបន្ទុកចំនួន៣នា ក់ (ប្រុស២ ស្រី១ ) ហើយកូនតូចក្រោយគេ ទើបសម្រាលបានជាង២០ថ្ងៃប៉ុណ្ណោះ រស់នៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។ របាយការណ៍បឋមពីសមត្ថកិច្ចបញ្ជា ក់ថា ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង8. 30នាទី ព្រឹកថ្ងៃទី៩ ខែមីនាឆ្នាំ២០២០ ក្នុងពេលដែលជនរងគ្រោះឡើងលាបថ្នាំ ជញ្ជាំងផ្ទះមួយកន្លែង ដែលមានម្ចាស់ផ្ទះឈ្មោះទូច តុធា ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរលក់ដូរ ។
ករណីនេះសមត្ថកិច្ចជំនាញកំពុងបន្តដោះស្រាយតាមនិតិវិធី៕ ឆ្លាម សមុទ្រ