ខេត្តស្វាយរៀង៖ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានសហការជាមួយ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត បានរៀបចំកម្មវិធីចុះអប់រំផ្សព្វផ្សាយ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោ ក ដល់លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស វិទ្យាល័យ ហ៊ុនសែន ស្វាយជ្រំប្រមាណជិត២ពាន់នាក់។
ការចុះអប់រំផ្សព្វផ្សាយ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោ កគឺនៅព្រឹកថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ស្ថិតនៅឃុំស្វាយជ្រំស្រុកស្វាយជ្រំខេត្តស្វាយរៀង។
បើតាមមន្ត្រីនៃមន្ទី មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានអោយដឹងថាថ្ងៃនេះ
ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តស្វាយរៀង បានសហការជាមួយ មន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា- ព្រឹទ្ធសភា និងអធិការកិច្ចខេត្ត បានរៀបចំកម្មវិធីចុះអប់រំផ្សព្វផ្សាយ ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោ ក ដល់សិស្សានុសិស្ស ដោយមានការចូលរួមពីលោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបចំនួន ១៩៤៧នាក់ ស្រីចំនួន ១០០៧នាក់ ។
ប្រភពបានបន្ថែមថាកម្មវិធីអប់រំ ផ្សព្វផ្សាយនាពេលនេះ រៀបចំឡើងដើម្បីផ្ដល់នូវចំណេះដឹ ងបន្ថែម ពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់អ្នកប្រើប្រាស់ផ្លូវ ជាពិសេសសិស្សានុសិស្ស ដែលស្ថិតក្នុងវ័យប្រើប្រាស់កង់ និងម៉ូតូជាមធ្យោបាយធ្វើដំណើរ ដែលជាជនងាយរងគ្រោះ ។
ដោយកម្មវិធីអប់រំផ្សព្វផ្សាយនេះ បានចែកជូននូវឯកសារពាក់ព័ន្ធ ពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងមានការរៀបចំជាកម្មវិធីសំនួរ ចម្លើយស្តីពីច្បាប់ និងសុវត្ថិភាពចរាចរណ៍ផ្លូវគោក អ្នកដែលឆ្លើយត្រូវទទួលបានមួកសុ វត្ថិភាពពីក្រុមការងារ ។
ប្រភពបន្ថែមថាការចែកមួកសុវត្ថិ ភាព និងឯកសារដែលក្រុមការងាររួមមាន៖
មួកសុវត្ថិភាព ចំនួន ០៦មួក
សៀវភៅ អ្នកបើកបរទោចក្រយានយន្តត្រូវយល់ ដឹង ចំនួន ៤០០ក្បាល
សៀវភៅច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ចំនួន ១២០ក្បាលឯកសារជំនួយស្មារតី ស្ដីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោ ក ចំនួន ៣០០ក្បាលថ្ងៃនេះ ថ្ងៃស្អែក កុំអោយមានគ្រោះថ្នាក់ចរាចរណ៍ ចំនួន ១០សន្លឹកផងដែរ។ យឹម សុថាន