ព័ត៌មានទាន់ហេតុការណ៍៖

ដុតធូបមិនប្រយ័ត្ន ភ្លើងធូបបំផ្លាញផ្ទះឈើមួយខ្នងគ្មានសល់

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ មានអគ្គិភ័យកើតឡើងបំផ្លាញផ្ទះឈើ១ខ្នងទំហំ ១៥x១៨ម សង់អំពីឈើប្រក់ស័ង្កសី សង់ខ្ពស់ ពីដីជាកម្មសិទិ្ធរបស់ម្ចាស់ផ្ទះឈ្មោះ ហឿង ថងខៀន ភេទ ស្រី អាយុ៤៤ឆ្នាំ ជាមន្រ្តីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង

មន្រ្តីនគរបាល ប៉ុស្តិ៍រដ្ឋបាល សេកុង បានឲ្យដឹងថា អគ្គិភ័យនេះកើតឡើងកាលពីវេលាម៉ោង៨និង១០នាទីយប់ ថ្ងៃ ចន្ទ ១រោច ខែ ផល្គុន ឆ្នាំកុរ ព..២៥៦៣ ត្រូវនឹងថ្ងៃទី ៩ ខែ មីនា ឆ្នាំ២០២០ នៅត្រង់ចំណុច ភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង បណ្ដាលមកពីភ្លើងធូបដែលកូនម្ចាស់ផ្ទះដុត ខ្វះការប្រុងយ័ត្ន

ក្នុងករណីនេះដែរ ធ្វើឲ្យខូចខាតសម្ភារ:មាន ម៉ូតូ០១គ្រឿង ម៉ាស៊ីនកាត់ស្មៅ០១គ្រឿង និងសម្ភារ:ប្រើប្រាស់ប្រចាំថ្ងៃមួយចំនួនទៀត ។
ប្រភពដដែលបានឲ្យដឹងទៀតថា បន្ទាប់ពីមានហេតុការណ៍នេះកើតឡើងសមត្ថកិច្ច បានចេញរថយន្តពន្លត់អគ្គិភ័យ១គ្រឿង ទៅធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេល ទើបមិនបណ្ដាលឲ្យរាលដាលដល់ទីកន្លែងផ្សេងៗទេ ហើយបានប្រើប្រាស់ទឹកបាញ់អស់ចំនួន៤រថយន្ត ស្មើនឹង ១៦ ម៉ែត្រគូប ទើបគ្រប់គ្រងស្ថានការណ៍បានមួយរយភាគរយ ការី


ចែករំលែក៖