ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងសុខាភិបាលកម្ពុជាសម្រេចផ្អាកមិនអោយជនបរទេសមកពីប្រទេសអុីរ៉ង់ ចូលកម្ពុជា រយៈពេល៣០ថ្ងៃ

ចែករំលែក៖

ភ្នំពេញ៖ បន្ទាបពីក្រសួងសុខាភិបាលកម្ពុជា បានផ្អាកមិនឱ្យជនបរទេស អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមរិក ចូលប្រទេសរយៈពេល៣០ថ្ងៃ កាលពីម្សិលមិញ ហើយចាប់អនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា នោះ ។ នៅព្រឹកថ្ងៃទី១៥ ខែមីនា នេះក្រសួងសុខាភិបាលកម្ពុជាសម្រេចផ្អាកមិនអោយជនបរទេសមកពីប្រទេសអុីរ៉ង់ ចូលកម្ពុជា រយៈពេល៣០ថ្ងៃ នឹងចាប់អនុវត្តចាប់ពីថ្ងៃទី១៨ ខែមីនា ខាងមុខ។

ក្រសួងសុខាភិបាលបានប្រកាសបែបនេះ ក្រោយពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានពិចារណាពិនិត្យឡើងវិញ រឿងជនបរទេសមកពីប្រទេសអុីរ៉ង់ ។ ដោយសម្តេចថ្លែង​នា​ពិធីបុណ្យ​ទន្លេ​ពី​ខេត្តបាត់ដំបង នៅ​ល្ងាច​ថ្ងៃទី​១៤ ខែមីនា នេះ សម្តេច ហ៊ុន សែន គូសបញ្ជាក់ថា ចំណុចកណ្តាល​នៃ​ការផ្ទុះ COVID-19 គឺ​ស្ថិតនៅ​តំបន់​អឺរ៉ុប មិនមែន​ចិន​ទៀត​នោះឡើយ ខណៈ​បច្ចុប្បន្ន ចិន​កំពុង​ព្យាយាម​ជួយ​ដល់​ប្រទេស​ដទៃ ជាពិសេស​អ៊ីតាលី ក្នុងការ​ទប់ស្កាត់​ការ​រាល​នេះ​។​ ទីបំផុត ក្រសួងសុខាភិបាលកម្ពុជាសម្រេចផ្អាកមិនអោយជនបរទេសមកពីប្រទេសអុីរ៉ង់ ចូលកម្ពុជា រយៈពេល៣០ថ្ងៃ ដូចជាប្រទេស អាមេរិក បារាំង អុីតាលី អាល្លឺម៉ង់ អេស្បាញ សរុបមាន៦ប្រទេសហើយ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖