ភ្នំពេញ៖ ស្ថានទូតចិនប្រចាំកម្ពុជាបានអោយដឹងថា ៖នៅយប់ថ្ងៃទី១៧ ខែមីនា សារធាតុ Detection Reagent ប្រេីសម្រាប់ជម្ងឺវីរុសCOVID-19សម្រាប់២០០០នាក់ ដែលជាជំនួយរបស់ភាគីចិននឹងមកដល់រាជធានីភ្នំពេញតាមជើងយន្តហោះហើយជំនួយទាំងនេះនឹងប្រគល់ជូនដោយផ្ទាល់ដល់ក្រសួងសុខាភិបាលកម្ពុជា។
ក្រៅពីជំនួយជាបន្ទាន់ទាំងនេះ ប្រទេសចិន នឹងបន្តផ្តល់ជំនួយជាសម្លៀកបំពាក់ការពារ ម៉ាសវេជ្ជសាស្រ្ត និងសម្ភារៈផ្សេងទៀតជាបន្តបន្ទាប់ និងព្រមទាំងខិតខំផ្តល់ជាកម្លាំងជំរុញគាំទ្រក្នុងកិច្ចទប់ស្កាត់នឹងជម្ងឺវីរុស ជូនចំពោះភាគីកម្ពុជា៕ផេក ទទក