ភ្នំពេញ៖ បុរសកម្មករសំណង់ ម្នាក់ បានធ្លាក់ពីលើជាអគារខុនដូរ PG DREAM RESIDENCES ជាន់ទី១០ ខាងក្រុមហ៊ុនព្យាយាមលាក់បាំងព័ ត៍មាន ។
ហេតុការណ៍ គ្រោះថ្នាក់នេះបានកើតឡើងកាលពីព្រឹកថ្ងៃទី១៦ ខែ មីនា ឆ្នាំ ២០២០ នៅអគាខុនដូរ ដែលស្ថិតនៅស្របនឹងប្រឡាយបាក់ទូក ក្នុងភូមិ បាក់ទូកសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ។
ជនរងគ្រោះ ត្រូវបានគេស្គាល់ឈ្មោះជា ភេទប្រុសអាយុ ៣២ឆ្នាំ ជាជាងសំណង់ ស្នាក់នៅ បន្ទប់លេខ ២ ផ្សារ សុភមង្គល ភូមិ បាក់ទុក សង្កាត់ទួលសង្កែទី១ និងមានស្រុកកំណើតនៅខេត្តកំពង់ធំ ។
តាមសេចក្តីរាយការណ៍បានអោយ ដឹងថា នៅមុនពេលកើតហេតុនៅវេលាម៉ោងប្រមា ណជាង៧ព្រឹក គេឃើញកម្មកររូបនោះ បានឡើងធ្វើការ នៅជាន់ទី១០ ហើយដោះត្រាពុម្ពចេញតែមិនដឹងមូ លហេតុអ្វីក៍បានរអិលធ្លាក់ មកក្រោយបោកក្បាល ស្លាប់តែម្តង ។
សេចក្តីរាយការណ៍បានអោយដឹងទៀតថា បន្ទាប់ពីមានកម្មករ ធ្លាក់ស្លាប់ បែបនេះកម្មករ ទាំងអស់មិនអនុញ្ញាតិអោយចេញក្រៅ ឡើយ ។ ភ្លាមៗ សពត្រូវបានបុគ្គលិក ដឹក តាមម៉ូតូកង់៣ បញ្ជូនទៅតំកល់នៅឈាបនដ្ឋាន វត្តទួលអស់លោក រងចាំ នគរបាលចុះទៅត្រួតពិនិត្យ ។
ប្រភពព័ត៌មានខាងលើអោយដឹងទៀត ថា បន្ទាប់ពីមានមនុស្សធ្លាក់ស្លាប់ នគរបាលប៉ុស្តិ៍ ទួលសង្កែទី១ និងនគរបាលខណ្ឌក៍បានចុះទៅសាកសួ រនិងទាក់ទងនគរបាលជំនាញចុះទៅពនិ ត្យ ផងដែរ ។
លោកហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឬស្សីកែវ បានប្រាប់អ្នកយកពត័មានអោយ ដឹងថា កម្មករ រូបនោះបានរអិលជើង ធ្លាក់ពីលើ អគារបណ្តាលអោយស្លាប់ ។ ដោយឡែកទាក់ទិនករណី កម្មករធ្លាក់ស្លាប់នេះខាង រដ្ឋបាលខុនដូរ PG DREAM RESIDENCES បានធ្វើការបដិសេធដោយអោយដឹងតា មទួរស័ព្ទថា មិនមានកម្មករធ្លាក់ស្លាប់នោះទេ ។ ទោះបីមានការលាក់លៀមយ៉ាងណា ក៍ដោយក៍ប្រជាពលរដ្ឋ នៅក្បែរខាងក៍ដូចជា មិត្តិភក្កិ អ្នកដែលស្លាប់នៅ ក្បែរគ្នា ក៍បានអោយដឹងថា ជនរងគ្រោះពិតជាធ្លាក់ពីលើ អគារខុនដូរ ដូរ PG DREAM RESIDENCESនេះស្លាប់ពិតប្រាកដមែ ន ៕អរុណរះ
![](http://nokorwatnews.com/wp-content/uploads/2020/03/2E758B88-AFD5-446D-8E0E-317910C0C4D6.jpeg)
![](http://nokorwatnews.com/wp-content/uploads/2020/03/50118323-FE9E-42BD-B7CD-E11A3D7DD4AD.jpeg)
![](http://nokorwatnews.com/wp-content/uploads/2020/03/C03041B9-86E0-4A7A-9245-2033D417E540.jpeg)
![](http://nokorwatnews.com/wp-content/uploads/2020/03/A2306658-3B5D-4E31-90D4-6C5F86F3E3A3.jpeg)
![](http://nokorwatnews.com/wp-content/uploads/2020/03/2E758B88-AFD5-446D-8E0E-317910C0C4D6.jpeg)