អាមេរិក៖ ថៅកែ Facebook នឹងឲ្យបុគ្គលិកម្នាក់ៗ ១ពាន់ដុល្លារ ដើម្បីជួយសម្រួលពេលផ្ទុះកូវីដ១៩ សរុប ៤៥លានដុល្លារ ក្នុងរយៈពេល៦ខែ ពេញ សម្រាប់បុគ្គលិកធ្វើការពេញម៉ោង។
បើតាម ការ ចុះផ្សាយរបស់ The Information គឺ បុគ្គលិកធ្វើការពេញម៉ោងទាំងអស់ របស់ Facebook នឹងទទួលបានប្រាក់រង្វាន់ សម្រាប់រយៈពេល ៦ខែពេញ រួមជាមួយ កញ្ចប់លុយ ១ពាន់ដុល្លារ បន្ថែមដើម្បី សម្រួលក្នុង ពេលផ្ទុះកូវីដ ១៩។
សូមបញ្ជាក់ថា៖ បច្ចុប្បន្ននេះ Facebook មានបុគ្គលិក បម្រើការងារពេញម៉ោង ប្រហែល៤៥០០០ នាក់។ នេះមានន័យថា Facebook នឹង ត្រូវត្រៀម កញ្ចប់លុយ ៤៥ លានដុល្លារ ដើម្បីជួយដល់ បុគ្គលិករបស់ ខ្លួន។ ទំហំលុយនេះ មិនតិចនោះទេ ប៉ុន្តែ Facebook អាចរកបានក្នុងរយៈពេល ដ៏ខ្លី។ នៅ អំឡុងត្រីមាសទីបួន ឆ្នាំ ២០១៩ ក្រុមហ៊ុន Facebook អាចរកប្រាក់ចំណូលបាន ១៦,៩ ពាន់លានដុល្លារ ជាមួយប្រាក់ ចំណេញ ៦,៩ ពាន់ លានដុល្លារ។
គួរដឹងថាក្រៅ ពីជួយដល់បុគ្គលិករបស់ខ្លួន Facebook ក៏ជួយដល់ម្ចាស់ជំនួញតូចៗ ចំនួន៣ ម៉ឺនមុខជំនួញ នៅក្នុងប្រទេសជាង ៣០ តាមរយៈកម្មវិធីផ្ដល់ជំនួញ ដែលមាន ទំហំទឹក ប្រាក់១០០ លានដុល្លារ៕សហការី