ព័ត៌មានទាន់ហេតុការណ៍៖

ប្រើល្បិចធ្វើជាអង្គុយលើម៉ូតូគេ រួចលួចកាច់សោ.ក មិនទាន់បានផង ត្រូវនគរបាលប៉ុស្តិ៍អូរបែកក្អមមកដល់ក្របួចជាប់

ចែករំលែក៖

ភំ្នពេញ៖ ជនសង្ស័យម្នាក់ បានដើរមកអង្គុយលើម៉ូតូរបស់ប្រជាពលរដ្ឋទុកចោលមុខផ្ទះ ឃើញឱកាសល្អក៏ធ្វើសកម្មភាពកាច់សោ.កម៉ូតូ ប៉ុន្តែគាប់ជួនត្រូវកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម ជិះល្បាតមកដល់ឃើញក៏ឃាត់ខ្លួនជាក់ស្តែងតែម្តង ។
ករណីឃាត់ខ្លួនចោរលួចម៉ូតូខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប៉ុនប៉ងលួចម៉ូតូ មានឈ្មោះ សេង រិន ភេទប្រុស អាយុ៣៥ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅមិនពិតប្រាកដ (គ្មានសារធាតុញៀន) បន្ទាប់ពីរូបគេបានធ្វើសកម្មភាពឡើងអង្គុយលើម៉ូតូ ប៉ុនប៉ងលួចយកម៉ូតូ របស់ជនរងគ្រោះឈ្មោះ សែម ពីន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនិស្សិត ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
មន្រ្តីដដែលបន្តថា សម្ភារបាត់បង់ ៖គ្មាន ។ ចំណែកសម្ភារបន្សល់ទុក ៖ ម៉ូតូ០១គ្រឿង ម៉ាកសេ១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ1BH-1768 ប្រគល់ឲ្យជនរងគ្រោះវិញ ។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី ៕ ចន្ទ លីហ្សា

ចែករំលែក៖