អាស៊ាន៖ ប្រទេសក្នុងតំបន់អាស៊ាន បានសម្រេចបិទព្រំដែន ទប់ស្កាត់អ្នកដំណើរចេញចូលដើម្បីទប់ស្កាត់ ការឆ្លងរាលដាល កូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព ។ នៅពេលនេះ ថៃបន្តបិទបណ្តាខេត្ត នៅតំបន់ភាគខាងត្បូង ជាប់ព្រំដែន ម៉ាឡេស៊ី និង មីយ៉ានម៉ា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ យ៉ាងមានប្រសិទ្ធភាព ប៉ូលិសថៃ បានប្រកាសបិទព្រំដែនជាប់ប្រទេស មីយ៉ានម៉ា និងម៉ាឡេស៊ី ចាប់ពីថ្ងៃទី២៤ខែមីនានេះ។
អ្នកនាំពាក្យកម្លាំងប៉ូលិសថស លោក Kritsana Pattanacharoen បានបញ្ជាក់ថា ចាប់ពីវេលាម៉ោង០យប់ថ្ងៃទី ២៤ឈានចូល២៥ខែមីនា បណ្តាខេត្តដូចជា ស៊ុងក្លា សាតុន យ៉ាឡា ណារាធីវាត់ និង ឬ និងត្រូវបិទជាបណ្តោះអាសន្ន មិនឲ្យពលរដ្ឋចេញចូលពីកន្លែងមួយទៅកាន់កន្លែងមួយផ្សេងទៀតឡើយ។ ពលរដ្ឋថៃ និងជនបរទេសមិនអាចឆ្លងកាត់ព្រំដែនឡើយ ប៉ុន្តែរថយន្តដឹកទំនិញ នៅតែបន្តឆ្លងកាត់ ដោយអនុញ្ញាតមានអ្នកបើកបរម្នាក់ឆ្លងកាត់ការត្រួតពិនិត្យយ៉ាងល្អិតល្អន់។
ជាមួយគ្នានេះដែរអ្នកនាំពាក្យ ក្រសួងសុខាភិបាលថៃលោក Taweesin Wisanuyothin បានប្រកាសថា នៅទូទាំងប្រទេសមានករណីឆ្លង រាលដាលកើនឡើងដល់ ៨២៧នាក់ ស្លាប់៤នាក់ ។ លោកបន្តទៀតថា មនុស្ស៣នាក់ស្លាប់ មានបញ្ហាសុខភាព គឺជំងឺប្រចាំកាយ ក្នុងនោះ អ្នកជំងឺវ័យ៧០ ឆ្នាំមានជំងឺរបែង អ្នកជំងឺ អាយុ៧៩ឆ្នាំ មានបញ្ហាសុខភាពចុះខ្យោយ និងអ្នកជំងឺទឹកនោមផ្អែមម្នាក់អាយុ៤៥ឆ្នាំ។ ជាមួយគ្នានេះថៃក៏មានអ្នកជំងឺ៥៧នាក់បានជាសះប្បើយចេញពីពេទ្យហើយដែរ៕ ធីរីណា