ខេត្តមណ្ឌលគីរី: ឃាតកម្មដ៍សាហាព្រៃផ្សៃធ្វើឲ្យជនរងគ្រោះស្លាប់ជាសង្ឃ ឯឃាតករនោះជាសង្ឃដូចគ្នា ស្នាក់នៅវត្តដេអេជាមួយគ្នា ដោយទាស់ពាក្យសំដីតិចតួច ដោយចោទគ្នាថាប្រើប្រាស់ថ្នាំងញៀន ទៅវិញទៅមក អត់មិនបានទើបធ្វើឲ្យជនសង្ស័យ ចាក់សម្លាប់ជនរងគ្រោះបណ្តាលឲ្យស្លាប់ នៅនឹងថ្លុកឈាមមុនពេលទៅដល់មន្ទីរពេទ្យបង្អែកខេត្ត ធ្វើឲ្យភ្ញាស់ផ្អើលទាំងព្រឹក នៅម៉ោង៩,៣០នាទីព្រឹក ថ្ងៃអង្គារ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ នៅភូមិដេអេ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី។
បើតាមការបញ្ចាក់នៅនឹងកន្លែងកើតហេតុបាននិយាយថា លោកសង្ឃរងគ្រោះដែលបានសុគតយ៉ាងអណោចអធ័មនោះ មានឈ្មោះថ្លាវ វុធ ភេទប្រុស អាយុ២៤ឆ្នាំ មានទីកន្លែងកំណើត ភូមិទឹកជ្រៅ ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ចំណែកជនដៃដល់ឈ្មោះធឿន នី ភេទប្រុសអាយុ៣៩ឆ្នាំ ជនជាតិខ្មែរមានស្រុកកំណើតនៅភូមិត្របែក ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ជាសង្ឃបួសនៅវត្តដេអេ ជាមួយគ្នានឹងជនរងគ្រោះ
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា: មុនពេលកើតហេតុក្រោយពេលឆាន់ចង្ហាន់ពេលព្រឹក ព្រះសង្ឃជនរងគ្រោះខាងលើ រាបចំចេញនិមន្តទៅបិណ្ឌបាត តែក្រោយមកទាស់សំដីគ្នាជាមួយ នឹងសង្ឃជាជនសង្ស័យ ឈ្លោះប្រកែកចោទគ្នាថា ជាអ្នកប្រើប្រាស់ថ្នាំញៀន ទើបធ្វើឲ្យជនសង្ស័យដៃដល់ខាងលើ ស្ទុះទៅយកឈើវាយទៅលើជនរងគ្រោះ នឹងយកកាប់បិតចុងស្រួចចាក់ចំដើមដោះ ខាងស្ដាំ ពេញទំហឹងធ្លាយទៅម្ខាង ធ្វើឲ្យជនរងគ្រោះដោល ទៅនឹងដីដេកលើធ្លុកឈាម យ៉ាងរន្ធត់ ចំណែកជនសង្ស័យដើរចូលទៅក្នុងកុដិធ្វើប្រងើយ។
ប្រភពដដែលបន្តថា:ក្រោយមកទើបមានការរាយការណ៍ ពីពលរដ្ឋនៅទីនោះ មកនគរបាលប៉ុស្តិ៍ថាមានឃាតកម្មរវាងលោកនឹងលោក នៅវត្តដេអេ ទើបឈានដល់ឃាត់ខ្លួនសង្ឃជាជនសង្ស័យតែម្តង ចំណែកព្រះសង្ឃរងគ្រោះត្រូវបានបញ្ជូនទៅ មន្ទីរពេទ្យខេត្តភ្លាមៗ តែមិនអាចសង្គ្រោះបាន ព្រោះស្ថានភាពរបួសធ្ងន់ធ្ងរពេក ត្រូវបានសុគតតាមផ្លូវ។
ចំណែកជនសង្ស័យកំពង់កសាងសំណុំរឿង នៅស្នងការដ្ឋាននគបាលខេត្ត ដើម្បីបញ្ចូនខ្លួនទៅសាលាដំបូងខេត្ត ចាត់ការទៅតាមនិតិវិធីច្បាប់។
ដោយ៖មាស សុផាត