ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ថក្រឡុកបេតុងបើកទាក់ខ្សែភ្លើងបណ្ដាលឲ្យរលំបង្គោលភ្លើងសង្កត់លើឡំប្រឺតារងការខូចខាត

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ ប្រភពពីពលរដ្ឋបានប្រាប់អោយដឹងថា មានរថយន្តក្រឡុកបេតុងមួយគ្រឿង ពេលបើកឡើងពីផ្លូវអង្គការម្លប់តាប៉ាង បានទាក់ខ្សែភ្លើងអគ្គិសនីបណ្តាលអោយបង្គោលភ្លើងអគ្គិសនីមួយដើម បាក់រលំសង្កត់លើឡំប្រឺតាកង់៣មួយគ្រឿងរងការខូចខាត នៅម្តុំកែងតុលាការចាស់ក្នុងសង្កាត់លេខ៤ វេលាម៉ោង9.30នាទីយប់ថ្ងៃ២៤មិនា២០២០។ ទោះយ៉ាងនេះក្តី ជាសំណាងល្អមិនមានមនុស្សរងគ្រោះថ្នាក់ទេ ។ បើតាមសមត្ថកិច្ចមូលដ្ឋានប្រាប់ថា ក្រោយហេតុការណ៍នេះអ្នកបើកបររថយន្តបង្ក បានបើករត់គេចរហូតដល់ជិតអូរឈើទាលទើបគេចាប់ឃាត់បាន ហើយបច្ចុប្បន្នសមត្ថកិច្ចបាននាំយកមកដោះស្រាយតាមផ្លូវច្បាប់ នៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ៕ ឆ្លាម សមុទ្រ


ចែករំលែក៖