ភ្នំពេញ៖ បើតាមសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលទើបទទួល បាន របាយការណ៍ពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ
កម្ពុជារកឃើញជនជាតិបារាំង២នាក់ទៀត នៅខេត្តព្រះសីហនុ ដែលឆ្លងកូវីដ-១៩ ធ្វើឲ្យកម្ពុជា មានអ្នកឆ្លងសរុប៩៣នាក់។ ជនជាតិបារាំងទាំងពីរនាក់នោះស្ថិតក្នុងចំណោមអ្នកទេសចរជាង៣០នាក់ដែលតេស្តឃើញវិជ្ជមានកូវីដ១៩ រួមទាំងមគ្គុទេសក៏ខ្មែរ២រូបផងដែរ។
គិតត ត្រឹម ព្រឹក ថ្ងៃទី ២៥ មីនា នេះ កម្ពុជា បាន រកឃើញ អ្នក ផ្ទុក ជំងឺ កូ វីដ -១៩ ចំនួន ៩១ នាក់ ក្នុងនោះ មាននៅ ព្រះសីហនុ ៣៦ ករណី ( បារាំង ៣៣ ខែ្មរ ២, ចិន ១) ភ្នំពេញ ១២ ករណី ( ខ្មែរ ៧, បារាំង ៣, បែលហ្ស៊ិក ១, កាណាដា ១), កំពង់ចាម ១៥ ករណី ( ម៉ាឡេស៊ី ៧, អង់គ្លេស ៣, អាមេរិកាំង ២, អង់គ្លេស ២, ខ្មែរ ១), បាត់ដំបង ៨ ករណី ( ខ្មែរ ៨), ត្បូងឃ្មុំ ៤ ( ខ្មែរ ៤), កែប ៤ ( ម៉ាឡេស៊ី ៣, ខ្មែរ ១), កំពង់ឆ្នាំង ៣ ( ខ្មែរ ៣), បន្ទាយមានជ័យ ២ ករណី ( ខ្មែរ ២), ព្រះវិហារ ២ ករណី ( ខ្មែរ ២), កំពត ២ ករណី ( ម៉ាឡេស៊ី ២), សៀមរាប ២ ករណី ( ខ្មែរ ២), កោះកុង ២ ករណី ( ខ្មែរ ២), កណ្តាល ១ ករណី ( ខ្មែរ ១) ។ អ្នកជាសះស្បើយសរុប ៦នាក់៕ សហការី