ខេត្តប៉ៃលិន ៖ បុរសម្នាក់ ត្រូវបានគេស្គាល់ថាជាមន្ត្រីអនុរក្សពន្ធនាគារខេត្តប៉ៃលិន ត្រូវបានលោក ច័ន្ទ ខេមរិន ព្រះរាជអាជ្ញាអ
មសាលាដំបូងខេត្តប៉ៃលិន
ទើបមកទទួលកាន់តំណែងថ្មីៗបានដឹកនាំកម្លាំងនគរបាលចុះឃាត់ខ្លួន ខណៈជនសង្ស័យនេះជាមុខសញ្ញាជួញដូរគ្រឿងញៀនជាយូរមកហើយ ។
បន្ទាប់ពីធ្វើការឃាត់ខ្លួន រហូតមកដល់ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ នេះ ត្រូវបាននគរបាលកសាងសំនុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងខេត្តប៉ៃលិន ។
សូមបញ្ជាក់ថាកាលពីវេលាម៉ោង៨និង៥០នាទីយប់ ថ្ងៃទី២៣ មីនា ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿញៀនដោយមានការសម្របសម្រួលនីតិវិធី និងដឹកនាំពីបញ្ជាពីលោក គង់ ច័ន្ទខេមរិន ព្រះរាជ
អាជ្ញាអមសាលាដំបូងខេត្ត ហើយដោយមានការចូលរួមពីមន្រ្តីអនុរក្សពន្ធនាគារ បានចុះបង្ក្រាបករណីរក្សាទុកនិងជួញដូរនូវសារធាតុញៀនខុសច្បាប់នៅក្នុង
ពន្ធនាគារខេត្តប៉ៃលិន ស្ថិតក្នុងភូមិទឹកចេញ ឃុំស្ទឹងកាច់,ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៍មានពីលោក ផង់ ជឿម នាយការិយា
ល័យប្រឆាំងគ្រឿងញៀនខេត្តបានឱ្យដឹងថាជនសង្ស័យមាន ឈ្មោះ ឯល ប៉ែត ភេទប្រុសអាយុ៥២ឆ្នាំជាមន្ត្រីអនុរក្សពន្ធនាគារបច្ចុប្បន្នរស់នៅភូមិអូរច្រាកណ្តាលសង្កាត់ទួលល្វាក្រុងប៉ៃលិន ។
ប្រភពបន្តទៀតថា÷ ជននេះត្រូវបានសមត្តិកិច្ចសង្ស័យរកសុីជួញដូរគ្រឿងញៀនក្នុងពន្ធនាគារ ជាយូរមកហើយដោយសមត្តិកិច្ចប្រឆាំងគ្រឿងញៀនខេត្តប៉ៃលិនតាមចាប់ខ្លួនជាញឹកញាប់តែរកភស្តុតាងមិនឃើញលុះថ្ងៃកើតហេតុមានគេរាយការណ៍ ក៍ធ្វើការឆែកឆេរទើបឃើញគ្រឿងញៀនក៍ចាប់ឃាត់ខ្លួនតែម្តង ។
ប្រភពដដែលបញ្ជាក់ថា វត្ថុតាងនិងសម្ភារៈដែលដកហូតបាន រួមមាន ៖ ម្សៅក្រាមពណ៌សថ្លា (ម៉ាទឹកកកICE) ចំនួន ០១កញ្ចប់ទម្ងន់៨.៣១ក្រាមថ្លឹងទាំងថង់និងថ្នាំញៀនប្រភេទគ្រាប់អក្សរ (WY) ទំងន់ ០.៩២ក្រាម ថ្លឹងទាំងថង់ ។
ម៉ូតូចំនួន ០១គ្រឿង ពាក់ស្លាកកលេខ ប៉ៃលិន 1B-2131រួមជាមួយទូរស័ព្ទដៃចំនួន០២គ្រឿងផងដែរ ៕ ដោយ៖ស សារ៉េត