ភ្នំពេញ ៖ បុរសម្នាក់បានរងរបួសធ្ងន់ហេីយត្រូវបានរថយន្តសាមុយដឹកបញ្ចូនទៅកា ន់មន្ទីពេទ្យភ្លាមៗ ខណៈដែលកំពុងជិះម៉ូតូត្រូវរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកលុចសុី ស570បេីកបរយ៉ាងលឿនជ្រុលទៅបុកចំ ពីចំហៀងពេញទំហឹង កាលពីវេលាម៉ោង១០និង៥០នាទីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣១០ កែងនិងផ្លូវលេខ៥១ ក្នុងសង្កាត់បឹងកេង១ ខណ្ឌបឹងកេងកង ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជនជាតិចិនមួ យក្រុមបើករថយន្តស៊េរីទំនើបម៉ាក លុចសុីសLX570ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AQ -5555 ធ្វើដំណើរតាមបណ្ដោយផ្លូវ៣១០ ទិសដៅពីកេីតមកលិចក្នុងល្បឿនលឿន ខណៈមកដល់ចំនុចកើតហេតុខាងលើដោយមិ នគោរពស្លាកសញ្ញាឈប់ ក៏ជ្រុលទៅបុកម៉ូតូណៃហត ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AC -9147 ជិះដោយបុរសម្នាក់ធ្វេីដំណេីរតា មបណ្ដោយផ្លូវ៥១ ទិសដៅពីជើងទៅត្បូង ចំពីចំហៀងពេញទំហឹង បណ្ដាលបុរសម្នាក់ជាម្ចាស់ម៉ូតូ រងរបួសធ្ងន់ រីឯរថយន្តបង្កព្យាយាមបើករត់ប្រមាណជិត១០០ម៉ែត្រទេីបទៅមុខលែងរួ ច ដោយរថយន្តបង្កបានខូចខាតកាងមួយកំ ណាត់មុខផងដែរ ។
ក្រោយកេីតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិ ចឯកជនដឹកយកទៅសង្គ្រោះនៅមន្ទីពេ ទ្យជោរៃ ក្នុងខណ្ឌច្បារអំពៅផងដែរ ។ បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានចុះ មកដល់ ហេីយទាក់ទងទៅជំនាញចរាចរណ៍ខណ្ឌបឹ ងកេងកង ឲ្យមកធ្វេីការវាស់វែងយករថយន្តបង្កនិងម៉ូតូរងគ្រោះទៅរក្សាទុ កនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ ដោយ៖ ភារ៉ា ដង្កោ