ព័ត៌មានទាន់ហេតុការណ៍៖

ដើរមករកសង្សានៅផ្ទះ ប្រទះឃើញម៉ូតូទុកចោលលួចយកគេចខ្លួនបាន៣ថ្ងៃជាប់ខ្នោះ

ចែករំលែក៖

ភ្នំពេញ ៖  បុរសជនសង្ស័យម្នាក់ត្រូវកម្លាំងនគរបាលឃាត់ខ្លួនពេលជិះម៉ូតូមករកសង្សាហើយប្រទះឃើញម៉ូតូទុកចោលក៏បានធ្វើសកម្មភាពលួចយកហើយគេចខ្លួនបានរយះពេល៣ថ្ងៃនគរបាលចាប់វាយខ្នោះហេតុការនេះកើតឡើង កាលវេលាម៉ោង១០និង០០នាទីព្រឹកថ្ងៃទី២៧ ខែ មីនា ឆ្នាំ ២០២០ចំណុចបុរីឧទ្យាបាសាក់ ស្ថិតនៅភូមិ១០ តាមផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនរងគ្រោះឈ្មោះ​ យ៉ែម​ ចាន់ន្នី​ ភេទស្រី​ អាយុ២៤​ឆ្នាំ​  ជនជាតិ​ខ្មែរ​ ស្នាក់នៅផ្ទះកម្មករកោះពេជ្យ​ មុខរបរ​ កម្មករធ្វេីការនៅកោះពេជ្រ។
នគរបាលឃាត់ជនសង្ស័យឈ្មោះ ញ៉ៅ​ ឌីណា​ ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរបើកបររថយន្តដឹកទំនិញ ស្នាក់នៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅឃាត់ខ្លួនពីបទលួចម៉ូតូ។

សំភារះបាត់បង់មាន​ ម៉ូតូ​០១គ្រឿង​ ម៉ាក​HONDA TODAY ពណ៌​ផ្កាឈូក​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1BZ-0219  ។

លោក សាល សណ្តុះ នាយប៉ុស្តិ៍ទន្លេបាសាក់ ខណ្ឌចំការមនបានអោយដឹងថាក្រោយពីទទួលបានបណ្ដឹងកាលពីថ្ងៃទី២៤ ខែ មីនា ឆ្នាំ ២០២០បានទុកម៉ូតូកូនទាកើតហេតុខាងលើ តែត្រូវជនសង្ស័យម្នាក់បានលួចយកទៅបាត់។

ក្រោយទទួលបណ្ដឹងជនរងគ្រោះរួចកម្លាំងនគរបាលប៉ុស្តុិ៍យើងធ្វើការស្រាវជ្រាវតាមផ្នែកជំនាញ ។ លុះដល់ថ្ងៃទី២៧ ខែ មីនា ឆ្នាំ ២០២០ក៏ធ្វើការឃាត់បាននៅចំណុចផ្លូវព្រះនរោត្ដមក្បែរស្ពានអាកាសក្បាលថ្នល់នាំយកមកសាកសួរ ។

នគរបាលបន្តថាជនសង្ស័យមុនកើតហេតុមកលេងផ្ទះមិត្តភ័ក្រ្តខ្លួនដោយជិះម៉ូតូឌុបហើយក៏ឃើញម្ចាស់ម៉ូតូទុកចោលនិងភ្លេចដកកូនសោចេញទៀតសំរេចចិត្តលួចម៉ូតូយកទៅលាក់នៅបន្ទប់ជួលខ្លួន ក្រោយមកសមត្តិកិច្ចក៏នាំជនសង្ស័យទៅយកម៉ូតូមកវិញប្រគល់អ្នករងគ្រោះចំណែកជនសង្ស័យកសាងសំណុំរឿងបញ្ជូលអធិការដ្ឋានខណ្ឌដើម្បីចាត់ការបន្ត ។ ស រស្មី


ចែករំលែក៖