ព័ត៌មានទាន់ហេតុការណ៍៖

លោក ម៉ម ប៊ុននាង អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋឃុំត្រពាំងវែង ស្រុក កណ្តាលស្ទឹង

ចែករំលែក៖

ខេត្តកណ្តាល៖ លោក ម៉ម ប៊ុននាង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្ត និងទទួលជួយស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងជាប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល និងផ្សព្វផ្សាយអំពីវិធានការក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលជំងឺកូវីដ ១៩ (COVID-19) ។ ទន្ទឹមនោះ លោកក៏បានប្រគល់ម៉ាស និងទឹកអាកុលមួយចំនួនដល់អាជ្ញាធរឃុំ ត្រពាំងវែង ដើម្បីចែកបន្តដល់ប្រជាពលរដ្ឋនៅតាមផ្ទះ ។ ពីធីសំណេះសំណាលប្រព្រឹត្តទៅ នាព្រឹកថ្ងៃសៅរ៍ ទី២៨ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងឱកាសនោះ ផងដែរ លោក ម៉ម ប៊ុននាង បាននាំយកអំណោយមួយចំនួនមកចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៦៨គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបាន អង្ករ១៥គីឡូក្រាម មី ១កេស ទឹកត្រី០១យួរ និងទឹកស៊ីអ៉ីវ០១យួរ និងថវិកា ៣ម៉ឺនរៀល ។

បន្ទាប់មក លោកបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពចំនួន០៩គ្រួសារ និងបានចូលបច្ច័យបុណ្យ ក្នុងមួយគ្រួសារៗថវិកា ២០ម៉ឺនរៀល ដោយចំណាយអស់ថវិកាសរុបចំនួន ៧,៣៨៣,៨០០រៀល៕ សហការី


ចែករំលែក៖