ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិចិនបើកម៉ូតូបុករថយន្តដាក់អីវ៉ាន់រងរបួសធ្ងន់ ចំណែកម៉ូតូដាច់ជា២កំណាត់

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត២គ្រឿងឈប់ដាក់អីវ៉ាន់ ស្រាប់តែបុរសម្នាក់ជាជនជាតិចិនបើកម៉ូតូទៅបុកពេញទំហឹង បណ្តាលឲ្យអ្នកបើកបររងរបួសធ្ងន់ ចំណែកម៉ូតូដាច់ជា២។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង ៧យប់ ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវវិមាន ឈ្នះ ឈ្នះ ក្នុងភូមិកប់ស្រូវធំ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េដឹកក្បឿង មួយគ្រឿង ពាក់ផ្លាកលេខ កណ្តាល 2A-1418 ខូចនៅកន្លែងកើតហេតុ បន្ទាប់មកក៏មានរថយន្តតាកូម៉ា ពាក់ផ្លាកលេខ ភ្នំពេញ 2AP-6872 មកសាងរើអីវ៉ាន់ដាក់បន្ត មួយសន្ទុះក្រោយមក ស្រាប់តែមានបុរសជាជនជាតិចិនម្នាក់បើកម៉ូតូម៉ាកហុងដាវ៉េវ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1H-4049 ធ្វើដំណើរតាមបណ្តោយផ្លូវវិមាន ឈ្នះ ឈ្នះ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុ ក៏វាក់អើបុករថយន្តតាកូម៉ា កំពុងឈប់សាងអីវ៉ាន់ពេញទំហឹង បណ្តាលឲ្យម៉ូតូដាច់ជា២កំណាត់ ចំណែកអ្នកបើកបររងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្រ្គោះភ្លាមៗ។

បន្ទាប់ពីកើតហេតុសមត្ថិកិច្ចជំនាញចរាចរបានចុះវាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕ជ្រោយពេជ្រ


ចែករំលែក៖