ព័ត៌មានទាន់ហេតុការណ៍៖

លោក ហ៊ុន ម៉ានី ត្រូវប៉ូលិសចរាចរណ៍ផាកពិន័យចំនួន៦ម៉ឺនរៀល អាចបើកលើសពីល្បឿនកំណត់

ចែករំលែក៖

ភ្នំពេញ៖ លោក ហ៊ុន ម៉ានី កូនប្រុសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២០ នេះ ត្រូវបានប៉ូលិសចរាចរណ៍ គោលដៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ផាកពិន័យចំនួន៦ម៉ឺនរៀល អាចលើសពីល្បឿនកំណត់ ព្រោះល្មើសច្បាប់ចរាចរណ៍នឹងមាត្រា៩ នៃអនុក្រឹត្យ៨៥ ចុះថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៥ ។
លោក ហ៊ុន ម៉ានី ដែលជាប្រធានសហភាពសហព័ទ្ធយុវជនកម្ពុជា ផងនោះ បានសរសេរតាមបណ្តាញសង្គមហ្វេសប៊ុកថា “ថ្ងៃមុនភ្នំពេញថ្ងៃនេះខេត្ត , អរគុណពូៗប៉ូលីសដែលបានណែនាំនិងអនុវត្តច្បាប់សម្រាប់សុវត្ថិភាពប្រជាពលរដ្ធគ្រប់ៗរូប”។
ការចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាទិសដៅរដ្ឋាភិបាលចង់បាន ដើម្បីទប់ស្កាត់ការបង្កគ្រោះថ្នាក់ចរាចរណ៍ យើងក៏លើកទឹកចិត្តដល់សមត្ថកិច្ច ដែលបានបំពេញការងារ របស់ខ្លួនមិនគិតថ្ងៃឈប់សម្រាក យប់ថ្ងៃ ក្តៅត្រជាក់ អនុវត្តតាមគោលនយោបាយរាជរដ្ឋាភិបាល៕ ដោយ៖ សហការី


ចែករំលែក៖