អាមេរិក៖ លោក Donald Trump ប្រធានាធិបតីសហរដ្ឋអាមេរិ បានដកថយផែនការរបស់ខ្លួនវិញដោយជំនួសមកវិញនូវការអំពាវនាវអោយប្រជាជនរស់នៅដាច់ឆ្ងាយពីគេសម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់ឆ្លងមេរោគកូរ៉ូណាដ៏ខ្លាំងមានដូចជាទីក្រុង New York ទីក្រុង New Jersey និង ទីក្រុង Connecticut ដែលនឹងចូលជាធរមាននៅយប់ថ្ងៃសៅរ៍ម៉ោងនៅអាមេរិក ហើយវាគឺជាផែនការដ៏ខ្លាំងមួយដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងកូរ៉ូណាកូវីដ១៩ ដ៏កាចសហាវមួយនេះ។
ដោយឡែក លោក Mike Pence បានបន្តថា CDC អនុប្រធានាធិបតីលោក Mike Pence បានបញ្ជាក់ផងដែរថា៖ CDC កំពុងអំពាវនាវដល់ប្រជាជនក្នុងទីក្រុងទាំងបី“ ឱ្យចៀសវាងការធ្វើដំណើរដែលមិនចាំបាច់ក្នុងរយៈពេល ១៤ ថ្ងៃ”នេះ។
ស្របជាមួយគ្នានេះ លោក Trump បានប្រកាសថា ឱ លោកបានឈានដល់ការសម្រេចចិត្តបែបនេះ បន្ទាប់ពីលោកបានពិគ្រោះយោបល់ជាមួយក្រុមការងារនៃសេតវិមាន ដែលដឹកនាំការឆ្លើយតបជាសហព័ន្ធ និងជាមួយអភិបាលក្រុងទាំងបី។ លោកបាននិយាយថា លោកបានបញ្ជាអោយមជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺចេញប្រកាសសេចក្តីជូនដំណឹងអំពីផែនការប្រឹក្សាការធ្វើដំណើរនេះ ដែលគ្រប់គ្រងដោយអភិបាលក្រុងនិងពិគ្រោះយោបល់ជាមួយរដ្ឋាភិបាលនៃសហព័ន្ធនានា៕ដោយ៖ សហការី