ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុនអាកាសចរណ៍ជាច្រើន​ប្រឈមបញ្ហា រកកន្លែងចតយន្តហោះគ្មាន

ចែករំលែក៖

 

តម្លៃនៃការចតនៅក្នុងអាកាសយានដ្ឋានថ្លៃ​ ហើយយន្តហោះមិនអាចហោះហើរ បានទៀតដោយសារតែមិនមានអ្នកដំណើរហើយ ប្រទេសជាច្រើន​បានសម្រេចបិទ​ព្រំដែនអាកាស ធ្វើឲ្យយន្តហោះទាំងអស់ត្រូវចតនៅអាកាសយានដ្ឋាន ។

សារព័ត៌មាន​CNN​បានផ្សាយថា កូវីដ-១៩ បានជះឥទ្ធិពលអាក្រក់ដល់ក្រុមហ៊ុនអាកាសចរណ៍​​ មិនអាចហោះហើរបានឲ្យ​គ្មានកន្លែងចតទៀតផង ។ យន្តហោះខ្លាំងត្រូវអូសទៅចតនៅលើវាលស្មៅក្នុងអាកាសយានដ្ឋាន​។

តម្លៃសម្រាប់ចតយន្តហោះ នៅអាកាសយានដ្ឋាន គឺមានរហូតដល់ទៅ​២៨៥ដុល្លារ​ក្នុងមួយម៉ោង​។  ទាំងនោះហើយបានធ្វើឲ្យក្រុមហ៊ុនអាកាសចរណ៍ ត្រូវប្រឈមបញ្ហាជាច្រើន ​ខណៈមិនអាចរកចំណូលបាន​។

មួយវិញទៀត ប្រសិនបើមានយន្តហោះ ក៏គ្មានអ្នកធ្វើដំណើរនោះដែរ ប៉ុន្តែក៏មានការហោះហើរមួយចំនួនតូច ដើម្បីដឹកទំនិញ​បន្ទាន់តែប៉ុណ្ណោះ ។

អាកាសយានដ្ឋានដែលមានមនុស្សធ្វើដំណើរច្រើនបំផុត​ ថ្ងៃណាក៏មានមនុស្សពេញអាកាសយានដ្ឋាន ហើយឮសំឡេងយន្តហោះ​ចេញចូលមិនដែលខាននោះឡើយ។ ប៉ុន្ដែពេលនេះស្ងាត់ជ្រងំ រកស្រមោល​មនុស្សម្នាក់ មិនឃើញ ឬសំឡេងយន្តហោះ​​ក៏គ្មានដែរ​។

នៅតាមអាកាសយានដ្ឋាននីមួយៗ មានយន្តហោះរាប់រយគ្រឿង ចតរង់ចាំនៅអាកាសយានដ្ឋាន មិនដឹងថា ពេលណាបានវិលត្រឡប់ហោះហើរ នៅលើអាកាសជាធម្មតាវិញ​។

តាមការវាយតម្លៃរបស់ក្រុមហ៊ុន​ស្រាវជ្រាវអាកាសចរណ៍ Cirium មានយន្តហោះ​ប្រមាណជាង​១៨០០គ្រឿង​បានផ្អាកការហោះហើរទាំងស្រុង។ នៅក្នុងអាកាសយានដ្ឋាននីមួយៗ រកកន្លែង​សម្រាប់​ចតយន្តហោះដោយលំបាក​ សូម្បីតែផ្លូវហោះហើរ ក៏បានប្រើសម្រាប់ចតយន្តហោះផងដែរ៕  ដោយ៖ធី រីណា

FILE PHOTO: American Airlines passenger planes crowd a runway where they are parked due to flight reductions to slow the spread of coronavirus disease (COVID-19), at Tulsa International Airport in Tulsa, Oklahoma, U.S. March 23, 2020. REUTERS/Nick Oxford

15 March 2020, Hessen, Frankfurt/Main: Numerous Lufthansa aircraft are parked on the extensive grounds of Frankfurt Airport. Lufthansa has been severely affected by the severe slump in demand caused by the novel corona virus and has cancelled the lion’s share of its flight offerings for the coming weeks. Photo: Frank Rumpenhorst/dpa (Photo by Frank Rumpenhorst/picture alliance via Getty Images)


ចែករំលែក៖