ភ្នំពេញ ៖ បុរសរងគ្រោះម្នាក់ក្រោយពីហូបបាយដេកលង់លក់លើម៉ូតូកង់បីស្រាប់តែមានជនសង្ស័យម្នាក់បានឆ្លៀតឱកាសលួចយកទូរស័ព្ទដៃពីចង្កេះត្រូវជនរងគ្រោះ ភ្ញាក់ដឹងខ្លួនស្រែកផ្អើលឆាឡាសន្តិសុខឃាត់ប្រគល់អោយនគរបាលហេតុការណ៍នឹងបង្កការភ្ញាក់ផ្អើល កាលវេលាម៉ោង១២និង៣០នាទីថ្ងៃទី៣១ ខែ មីនា ឆ្នាំ ២០២០នៅចំណុចបរិវេនកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ជនរងគ្រោះឈ្មោះ ពេជ ច័ន្ទវាសនា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន ស្នាក់នៅសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។
ជនសង្ស័យឈ្មោះ ង៉ែត បូរី ភេទប្រុស អាយុ ៣៥ មុខរបរ និងស្នាក់នៅមិនពិតប្រាកដ ធ្លាប់ប្រើប្រាស់គ្រឿងញៀន២ឆ្នាំឃាត់ខ្លួនពីបទលួចដកហូតសម្ភារ:ទូរស័ព្ទអាយហ្វូនចំនួន២គ្រឿងរបស់ជនរងគ្រោះ ។
បើតាមប្រភពព័ត៌មានពី លោក សាល សណ្ដុះ នាយប៉ុស្តិ៍នគរបាលទន្លេបាសាក់បានអោយដឹងថាមុនកើតហេតុជនរងគ្រោះបានមកកោះពេជ្រមកអង្គុយហូបបាយក្រោមដើមឈើហើយក្រោយមកក៏ខ្យល់បក់ត្រជាក់ស្រួលហូបបាយថ្ងៃត្រង់ហើយក៏សំរាកនៅលើម៉ូតូកង់បីរបស់ក្រុមហ៊ុនស្រាប់តែមានជនសង្ស័យមិនដឹងដើរមកពីណាបាន ធ្វើសកម្មភាព លូកយកទូរស័ព្ទដៃចេញពីស្រោមដែលជនរងគ្រោះដាក់ជាប់និងចង្កេះចំនួន២គ្រឿងចៃដន្យ ជនរងគ្រោះបានដឹងខ្លួនភ្ញាក់ទាន់ក៏ស្រែកផ្អើលឆោឡោជនសង្ស័យរត់គេចក្រោយមកក៏សន្តិសុខក្នុងកោះពេជ្រដេញឃាត់បានប្រគល់អោយនគរបាលយើងតែម្ដង ។
បច្ចុប្បន្នជនសង្ស័យកម្លាំងនគរបាលប៉ុស្តិ៍យើងសាកសួរនាំចប់ជនសង្ស័យទទួលស្គាល់បានលួចទូរស័ព្ទពិតប្រាកដមែនហើយវត្ថុតាងទូរស័ព្ទ២គ្រឿងបានប្រគល់អោយអ្នករងគ្រោះវិញចំណែកជនសង្ស័យនគរបាលបញ្ជូលទៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីចាត់ការបន្ត ។ ដោយ៖ ស រស្មី