ខេត្តស្វាយរៀង៖សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនយុវជនសង្ស័យ បុបុរសវ័យ២នាក់នៅក្នុងផ្ទះជួលមួយកន្លែងបន្ទាប់ពីបុរសជាម្ចាស់ទីតាំងផ្ទះជួលបានរាយការណ៏មកសមត្ថកិច្ចកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅបន្ទប់លេខ០៨ ស្ថិតក្នុងភូមិថ្នល់ជាតិ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថាយុវជនសង្ស័យមានឈ្មោះ រ៉ាប់ សារ៉ូត អាយុ១៩ឆ្នាំ មានមុខរបរជាងដែក មានទីលំនៅភូមិរាមជោ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង លទ្ធផលតេស្តទឹកម៉ូតបង្ហាញវិជ្ជមាននិងឈ្មោះ២ ឈ្មោះ ហួត ករុណា អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិសេកជ្រុំ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង លទ្ធផលតេស្តទឹកម៉ូតបង្ហាញវិជ្ជមាន។
ប្រភពបន្តថាក្រោយឃាត់ខ្លួនសមត្ថកិច្ចបានដកហូតម្សៅក្រាមពណ៌ស ថ្លា សង្ស័យថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ចំនួន០៣ កកញ្ចប់ ទូរស័ព្ឌដៃ ចំនួន០១ គ្រឿង និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួនទៀត ។
ប្រភពបានបន្ថែមថាក្រោយពីទទួលសេចក្ដីរាយការពីម្ចាស់ផ្ទះជួលថាមានយុវជនសង្ស័យ២នាក់មានសភាពមិនស្រួលសង្ស័យមានថ្នាំញៀនទើបកំលាំងបានចុះស្រាវជ្រាវនិងបង្ក្រាបមុខសញ្ញា រក្សាទុក និនិងប្រើប្រាស់គ្រឿងញៀននៅផ្ទះជួលតែម្ដង។
បច្ចប្បន្នជនសង្ស័យទាំង២នាក់ ត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅការិយាល័យនគរបាលជំនាញចាត់ការបន្តតាមច្បាប់។ យឹម សុថាន


