ភ្នំពេញ ៖ ស្ត្រីសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បា ប់នូវសារធាតុញៀន ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ រដ្ឋបាលចាក់អង្រែលេី នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វេីការឃាត់ខ្លួនកាលពីវេលាម៉ោ ង០០និង៣០នាទីរំលងអាធ្រាតឈា នចូ លថ្ងៃព្រហស្បតិ៍ ១០កេីត ខែចេត្រ ឆ្នាំកុរឯកស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ខែ មេសាឆ្នាំ ២០២០ នៅចំណុចផ្លូវលំ ភូមិ ព្រែកតាគង់២ សង្កាត់ចាក់អង្រែលេីខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក អ៊ុំ រតនា នាយប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេី បានឲ្យដឹងថា ស្ត្រីសង្ស័យខាងលេីមានឈ្មោះ ផល ស្រីណា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ១៦៧ ផ្លូវលំភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលេីខណ្ឌមានជ័ យ។
លោក អ៊ុំ រតនា បានឲ្យដឹងទៀតថា មុនឈានដល់ការឃាត់ខ្លួនស្ត្រីសង្ស័យរូបនេះ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០០ម៉៣០នាទីកម្លាំងប៉ុស្ តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេីបា នចុះល្បាតក្នុងមូលដ្ឋានមកដល់ចំ ណុចកេីតហេតុខាងលេីក៏ប្រទះឃេី ញជនសង្ស័យ ឈ្មោះ ផល ស្រីណា កំពុងឈរលក់ថ្នាំញៀនក៏ឃាត់ត្រួ តពិនិត្យ ឃេីញមានក្រាមសថ្លាចំនួន៣ កញ្ចប់ថង់តូច(សង្ស័យជាគ្រឿងញៀ) ក៏ឃាត់ខ្លួនយកមកធ្វេីការសាកសួ រនៅប៉ុស្តិ៍នគរបាលចាក់អង្រែលេី តែម្ដង។ ដោយកម្លាំងនគរបាលបានចាប់យកវត្ថុ តាងរួមមាន៖ ក្រាមពណ៍សថ្លា ចំនួន០៣កញ្ចប់ថង់តូច ។
បច្ចុបន្បន្ននេះ ស្ត្រីជនសង្ស័យឈ្មោះ ផលស្រីណាកំពុងឃាត់ខ្លួនបណ្ដោះ អាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីកសាងសំណុំរឿងតាមនិតិវិធី ៕
ដោយ៖ ភារ៉ា ដង្កោ