ភ្នំពេញ ៖ ស្ត្រីសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេី នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ធ្វេីការឃាត់ខ្លួនកាលពីវេលាម៉ោង០០និង៣០នាទីរំលងអាធ្រាតឈា នចូលថ្ងៃព្រហស្បតិ៍ ១០កេីត ខែចេត្រ ឆ្នាំកុរឯកស័ក ព ស ២៥៦៣ ត្រូវនឹងថ្ងៃទី២ខែ មេសាឆ្នាំ ២០២០ នៅចំណុចផ្លូវលំ ភូមិ ព្រែកតាគង់២ សង្កាត់ចាក់អង្រែលេីខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោក អ៊ុំ រតនា នាយប៉ុស្ដិ៍រដ្ឋបាលចាក់អង្រែលេីបានឲ្យដឹងថា ស្ត្រីសង្ស័យខាងលេីមានឈ្មោះ ផល ស្រីណា ភេទស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ ១៦៧ ផ្លូវលំភូមិព្រែកតាគង់២ សង្កាត់ចាក់អង្រែលេីខណ្ឌមានជ័យ។
លោក អ៊ុំ រតនា បានឲ្យដឹងទៀតថា មុនឈានដល់ការឃាត់ខ្លួនស្ត្រីសង្ស័យរូបនេះ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០០ម៉៣០នាទីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចាក់អង្រែលេីបានចុះល្បាតក្នុងមូលដ្ឋានមកដល់ចំណុចកេីតហេតុខាងលេីក៏ប្រទះឃេីញជនសង្ស័យ ឈ្មោះ ផល ស្រីណា កំពុងឈរលក់ថ្នាំញៀនក៏ឃាត់ត្រួតពិនិត្យ ឃេីញមានក្រាមសថ្លាចំនួន៣ កញ្ចប់ថង់តូច(សង្ស័យជាគ្រឿងញៀ)ក៏ឃាត់ខ្លួនយកមកធ្វេីការសាកសួរនៅប៉ុស្តិ៍នគរបាលចាក់អង្រែលេីតែម្ដង។ ដោយកម្លាំងនគរបាលបានចាប់យកវត្ថុតាងរួមមាន៖ ក្រាមពណ៍សថ្លា ចំនួន០៣កញ្ចប់ថង់តូច ។
បច្ចុបន្បន្ននេះ ស្ត្រីជនសង្ស័យឈ្មោះ ផលស្រីណាកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដេីម្បីកសាងសំណុំរឿងតាមនិតិវិធី ៕



ដោយ៖ ភារ៉ា ដង្កោ