ខេត្តព្រះសីហនុ៖ មានរកណីគ្រោះថ្នាក់ រវាងរថយន្តលុចសុិស RX-300 បុកប៉ះជាមួួយរថយន្តកុងតឺន័រ បណ្តាលអោយស្ត្រីម្នាក់ស្លាប់ និង៤នាក់ទៀតរងរបួសធ្ងន់ស្រាល នៅវេលាម៉ោង5.30 នាទី ថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ នៅចន្លោះ Km 157-158 ស្ថិតក្នុងភូមិ អូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
យោងតាមប្រភពពីសមត្ថកិច្ចបានអោ យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកនីសាន់ ពណ៍ខៀវ ត្រួយចេក ពាក់ស្លាកលេខភ្នុំពេញ 3C-0054(សន្តោងកុងទីន័រ)អ្នកបើ កបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅភ្នុំពេញ បុកជាមួយនិងរថយន្ត ម៉ាកលុចសុីសRX300 ណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2H-3030 មានទិសដៅបញ្ច្រាសទិសគ្នា អ្នកបើកបរឈ្មោះ សូ សុខាល័យ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភ្នំពេញ រងរបួសធ្ងន់
អ្នករួមដំណើរក្នុងរថយន្តនេះមា ន០៤នាក់ស្រី០១នាក់
១/ឈ្មោះ សូនី ភេទស្រី អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ខេត្តព្រៃវែង (ស្លាប់)
២/ឈ្មោះ លី គ័ង ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន ទីលំនៅ ភ្នំពេញ រងរបួសធ្ងន់
៣/ ឈ្មោះ បូរ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅខេត្តព្រៃវែង រងរបួសធ្ងន់ ។
៤/ ឈ្មោះ ហុង សៀវហាក់ អាយុ១១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភ្នំពេញ រងរបួសស្រាល ។
បច្ចុប្បន្នចំពោះមុខអ្នកស្លាប់ ត្រូវបានប្រគល់ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតា មប្រពៃណី រីឯអ្នករងរបួសត្រូវបានកម្លាំង អាវុធហត្ថ ស្នាក់ការសន្តិសុខ៤០២ សហការជាមួយកម្លាំង អាវុធហត្ថ ស្នាក់ការសន្តិសុខ៤០១ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ជួយសង្រ្គោះបញ្ជូនទៅមន្ទីរពេទ្យភ្នំពេញ ចំណែកវត្ថុតាងរថយន្តទាំងពីរស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋា ននគរបាលស្រុកកំពង់សីលាបន្តតាមនិ តិវិធីច្បាប់។ ឆ្លាម សមុទ្រ