ព័ត៌មានទាន់ហេតុការណ៍៖

Barcelona ​ចង់យក Neymar ​មក​វិញ​ ដោយដូរ Griezmann ​

ចែករំលែក៖

ក្រុមអ្នកមានបុណ្យ Barcelona ​នឹង​យក​ខ្សែ​ប្រយុទ្ធសញ្ជាតិបារាំងGriezmann ​ជា​ថ្នូរ​ដើម្បី​ទៅ​ចរចា​ជាមួយ​ក្រុមយក្សបារាំង PSG ​ក្នុង​ការ​នាំ​យកខ្សែប្រយុទ្ធប្រេស៊ីល Neymar ត្រលប់​ទៅ​អេស្ប៉ាញ​វិញ​។

​​ទើប​តែ​ចូល​រួម​​ជាមួយ​ក្រុម Barcelona ​កាល​ពី​ដើម​រដូវ​កាល​នេះ​ទេ ​ខ្សែប្រយុទ្ធ Griezmann បាន​ផ្លាស់ពី​ក្រុម Atletico Madrid ក្នុង​តម្លៃ​១០៨​លាន​ផោន។ ​

ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ​សំខាន់​ម្នាក់ ​កីឡាករ​បារាំង​ខាង​លើ​ លេង​បាន​ដូច​អ្វី​ដែល​អ្នក​គាំទ្រ​គិត​ឡើយ។

រូបគេហាក់​ដូចជា​ពិបាក​ក្នុង​ការ​សម្រប​ខ្លួន​ទៅ​តាម​ទម្រង់​លេង​របស់​ក្រុម​អ្នក​មាន​បុណ្យ​ខ្លាំង​ណាស់ប៉ុន្តែទោះបីខិតខំប្រឹងប្រែងយ៉ាងនេះក្តីក៏ក្លិបនៅតែ មិនអាចបង្កើនទម្រង់លេងល្អឥតខ្ចោះដែរ ។

​ដោយសារ​តែ​ដូច្នេះ​ហើយ ទើប​មាន​ដំណឹង​ថា​ ក្រុម​អ្នក​មាន​បុណ្យ​ចង់​បញ្ចេញ​គេ​វិញ​ហើយ។ ​ក្នុង​នោះ Barca ​ចង់​បាន Neymar ​ត្រលប់​មក​វិញ ​ហើយ​យក Griezmann ​នេះ​ហើយ ​ជា​ថ្នូរ​និង​បន្ថែម​លុយ​ខ្លះ​ទៀត ​ដើម្បី​ឱ្យ​ក្រុម PSG ​យល់​ព្រម៕ ភារៈ


ចែករំលែក៖