ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័រមួយគ្រឿងបុកជាមួយនិងម៉ូតូ ២គ្រឿងបណ្ដាលឲ្យមនុស្ស ២នាក់បានស្លាប់បាត់បង់អាយុជីវិតភ្លាមនៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងរថយន្តមួយគ្រឿងនិងម៉ូតូ ២គ្រឿងបណ្ដាលឲ្យមនុស្ស២ នាក់បានស្លាប់បាត់បង់អាយុជីវិតនៅ ថ្ងៃទី០២.ខែមេសា ឆ្នាំ២០២០ វេលាម៉ោង15.00 នាទី ស្ថិតនៅភូមិ ត្រពាំងគារ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើផ្លូវជាតិលេខ ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៧២-១៧៣។
យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយបង្កដោយ រថយន្ត ០១គ្រឿងម៉ាក DAEWOO ពណ៌ស  ពាក់ស្លាកលេខព្រះសីហនុ 3A-9299 ដែលមានទិសដៅពីរាជធានីភ្នំពេញ ឆ្ពោះទៅ ខេត្តព្រះសីហនុ  អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ។
លុះមកដល់ចំណុចខាងលើ បានរេចង្កូតមកខាងឆ្វេងដៃ បុកម៉ូតូ ០១គ្រឿងម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GQ- 3090 ដែលមានទិសដៅផ្ទុយគ្នា អ្នកបើកបរពុំទាន់ស្គាល់អត្តសញ្ញាណ ហើយរថយន្តមិនទាន់អស់ល្បឿន បានជ្រុលទៅបុកម៉ូតូ ០១គ្រឿងទៀត ម៉ាក HONDA WAVE ពណ៌ខ្មៅ គ្មានស្លាកលេខ ដែលមានទិសដៅផ្ទុយគ្នាដែរ អ្នកបើកបរពុំទាន់ស្គាល់អត្តសញ្ញាណ ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឲ្យស្លាប់មនុស្សួចំនួន ០២ នាក់ ៖
– អ្នកបើកបរម៉ូតូទាំងពីរខាងលើ ស្លាប់នៅនឹងកន្លែងកើតហេតុ ។
បច្ចុប្បន្ន សាកសពទាំងពីរ កំពុងស្រាវជ្រាវរកសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្ត និងម៉ូតូ  យកមករក្សាទុកជាបណ្តោះ អាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ។
ដោយឡែកអ្នកបើកបររថយន្ត បានរត់គេចខ្លួន បាត់ក្រោយពេលកើតហេតុ ៕ ឆ្លាម សមុទ្រ

ចែករំលែក៖