ភ្នំពេញ៖ លុយចំណងដៃនិងគ្រឿងអលង្ការសរុ បជិត១ម៉ឺនដុល្លារដែលស្ត្រីម្នា ក់ទើបនិងកាត់ចំណងដៃការបងប្អូនបា នទុកក្នុងកាបូបស្ពាយខណះកំពុងជិះ ម៉ូតូត្រូវជនសង្ស័យចំនួន២នាក់ជិះ ម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់បា នសម្រេច គេចខ្លួនដោយសុវត្ថិភាពមិនរំខា នដល់សមត្ថកិច្ចប៉ុស្តិ៍បឹងសាឡាង កាលពីវេលាម៉ោង ១០ យប់ថ្ងៃទី ២ ខែមេសាឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦៦៤ ខាងក្រោយសាលា ជាសុីម សាមគ្គី ក្នុងសង្កាត់បឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះ ឡឹក ឆូវី ភេទស្រីអាយុ ៥០ ឆ្នាំមុខរបរធ្វើការរោងចក្រ ស្នាក់នៅភូមិព្រៃព្រីង សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិទួលត្របែក ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
តាមការៀបរាប់ពីជនរងគ្រោះបានប្រា ប់ឲ្យដឹងថាមុនកើតកើតហេតុរូបគាត់ ពីរនាក់បងប្អូនជិះម៉ូតូមួយគ្រឿ ងម៉ាកឌ្រីមសង់ ២០១៤ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1CN- 8078ចេញពីកន្លែងស្នាក់នៅមកលេងផ្ទះប្អូននៅចំណុចស្តុបកោសដូង តាមបណ្ដោយផ្លូវ ២៣០ ក្នុងសង្កាត់បឹងសាឡាងនតាំងពីក្បាលប្រលប់ លុះដល់ម៉ោងកើតហេតុក៏បានចេញពីផ្ទះបងប្អូនវិញដោយប្អូនស្រីគាត់ជា អ្នកឌុបរូបគាត់អង្គុយខាងក្រោយ ដោយធ្វើដំណើរតាមបណ្ដោយផ្លូវ ៦៦៤ ទិសដៅពីកើតទៅលិចលុះមកដល់ចំណុចកើ តហេតុខាងលើស្រាប់តែលេចមុខជនសង្ស័យចំនួនពីរ នាក់ជិះម៉ូតូមួយគ្រឿងមិនចាំស្លា កលេខបាន មកធ្វើសកម្មភាពឆក់កាបូបស្ពាយដែ លគាត់ដាក់នៅខាងមុខនិងអង្គុយនៅខា ងក្រោយបានសម្រេច រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភា ពដោយមិនរំខានដល់សមត្ថកិច្ចប៉ុស្ដិ៍បឹងសាឡាងឡើយ ។
ជនរងគ្រោះបានបន្តទៀតថា កាបូបដែលចោរឆក់យកទៅបាត់នោះមានលុ យសុទ្ធចំនួន ៧ ពាន់ដុល្លារគ្រឿងអលង្ការខ្សែក ចិញ្ចៀន និងខ្សែដៃ និងទូរស័ព្ទ២គ្រឿងទៀត សរុបទាំងអស់ជិត១ម៉ឺនដុល្លារ បន្ទាប់មករូបគាត់ទាំងពីរនាក់បា នជិះម៉ូតូ ត្រឡប់មកផ្ទះបងប្អូនវិញ។
ក្រោយកើតហេតុសមត្ថកិច្ចបាននាំ ជនរងគ្រោះត្រូវជាប្អូនមកសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡា ង និងឲ្យជនរងគ្រោដាក់ពាក្យបណ្ដឹ ងងាយស្រួលសមត្ថកិច្ចស្វែ ងរកជនសង្ស័យដើម្បីចាប់ខ្លួ នយកមកផ្ដន្ទាទោសតាមច្បាប់៕ដោយ៖សុខាសែនជ័យ