ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកុងតឺន័របេីកប្រដេញគ្នាក្នុងល្បឿនលឿនជ្រុលទៅបុករថយន្តបែនដឹកដីពីក្រោយពេញទំហឹង ខ្ទេចមួយកំណាត់មុខរងការខូតខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ៖ រថយន្តកុងតឺន័រពីរគ្រឿងបេីកប្រដេញគ្នាក្នុងល្បឿនលឿន ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតទៅបុករថយន្តបែនដឹកដីពីក្រោយពេញទំហឹង បណ្ដាលឲ្យរថយន្តកុងតឺន័រខ្ទេចមួយកំណាត់មុខ រងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបេីកបររងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកេីតឡេីងនៅវេលាម៉ោង ០១និង៣០នាទី រំលងអធ្រាតឈានចូលថ្ងៃទី០៣ខែមេសាឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្នុងភូមិក្ដីតាកុយ ស្ថិតក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៍មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញបុរសម្នាក់បេីករថយន្តកុងតឺន័រមួយគ្រឿង ក្បាលពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3B-5995 បានបេីកប្រដេញជាមួយនិងរថយន្តកុងតឺន័រមួយគ្រឿងទៀត យ៉ាងលឿន តាមបណ្ថោយផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកេីតហេតុខាងលេី ដោយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលចង្កូតបុកពីក្រោយរថយន្តបែនដឹកដីមួយគ្រឿងពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 3E-9257 ចំយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តកុងតឺន័រ ខ្ទេចមួយកំណាត់មុខ រងការខូចខាតយ៉ាងដំណំ ចំណែកអ្នកបេីកបររថយន្តកុងតឺន័ររងរបួសធ្ងន់ធ្ងរ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីតហេតុ ក៏បានទាក់ទងទៅខាងជំនាញចុះមកវាស់វែង និងយករថយន្តទាំងពីរទៅរក្សារទុកនៅស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមនិតិវិធីច្បាប់៕ដោយ៖​ ភារ៉ា​ ដង្កោ

ចែករំលែក៖