ព័ត៌មានទាន់ហេតុការណ៍៖

បុរសចំណាស់ម្នាក់បានស្លាប់និង២នាក់ទៀតរងរបួសដោយសារបុរសសតិមិនប្រក្រតីចាក់នឹងកាំបិតចិតបន្លែ

ចែករំលែក៖

កំពង់ធំ៖ បុរសសតិមិនប្រក្រតីម្នាក់បានយកកាំបិតចិតបន្លែចាក់បុរសចំណាស់ម្នាក់ស្លាប់និង២នាក់ទៀតរងរបួសបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង ០០នាទីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ស្ថិតនៅ ភូមិឈើទាល ឃុំបន្ទាយ ស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។

 សមត្ថកិច្ចបានអោយដឹងថាក្រោយពីកើតហេតុអធិការដ្ឋានគរបាលស្រុកស្ទោងដឹកនាំ ដោយលោក វរសេនីយ៍ ឯក ចាក ច័ន្ទរ៉េត បានទៅដល់កន្លែងកើតហេតុ ដើម្បីប្រមូលវត្ថុតាងក្នុងនោះក៏បានបញ្ជាក់ថា ជនរងគ្រោះ ឈ្មោះ រិន សៃ ភេទប្រុស អាយុ ៦០ ឆ្នាំ  ជនជាតិខ្មែរមានទីលំនៅ ភូមិ-ឃុំ កើតហេតុ  (ផ្ទះនៅជាប់របងជាមួយនឹងជនល្មើស)មានស្នាមរបួសចំនួន០៦ កន្លែង បណ្តាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

ចំណែកជនរងគ្រោះ ឈ្មោះឡេង លីម ភេទប្រុស អាយុ៣៨ ត្រូវជាកូនប្រសារសព បានរបួសធ្ងន់  បច្ចុប្បន្នសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង។ រីឯឈ្មោះ សៃ ណៃ ភេទស្រី អាយុ ៣៧ឆ្នាំ ត្រូវជា កូនបង្កើត សព របួសស្រាលបច្ចុប្បន្នសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោង។

ចំណែកឯជនល្មើស មានឈ្មោះសាត ណូ ភេទប្រុស អាយុ៣១ ឆ្នាំ ជនជាតិខ្មែរសមត្ថកិច្ច បញ្ជាក់ថា ( ជាមនុស្សមានសតិមិនប្រក្រតី ) មានទីលំនៅភូមិ – ឃុំកើតហេតុមានស្នាមរបួស លើ ករ ខាងស្ដាំ ០១កន្លែងប្រអប់ដៃឆ្វេង ០១ កន្លែងនិង លើកដៃឆ្វេង០១ កន្លែង ( ឃាតកត្រូវបានសមត្ថកិច្ចចាប់ ឃាត់ខ្លួន ) នាំទៅអធិការដ្ឋាននគរបាលស្រុកស្ទោង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានបញ្ជាក់ថាជាច្រើនឆ្នាំ កន្លងមកហើយ ជនល្មើសមានសតិមិនប្រក្រតីហើយតែងតែដើររករឿង និងជេរបញ្ចោរអ្នករស់នៅក្បែរផ្ទះ នៅថ្ងៃកើតហេតុជនដៃដល់បាន ស្រែកនៅក្រោមផ្ទះឲ្យគេជួយប៉ុន្តែគ្មានអ្នកណាធ្វើអ្វីគាត់ទេបន្ទាប់ពី ស្រែករួចក៏បានដើរសំដៅមករកជនរងគ្រោះដែលកំពុងអង្គុយលើ អង្រឹងក្រោមផ្ទះ ហើយបានចាប់សក់ និងយកកាំបិតចុងស្រួចចាក់ទៅ លើជនរងគ្រោះជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ភ្លាមៗ។ ខណៈនោះ ឈ្មោះ ឡេង លីម និង ឈ្មោះ សៃ ណៃ ត្រូវជាកូនបង្កើតរបស់ជនរងគ្រោះបានមកជួយត្រូវបានជនល្មើសចាក់នឹងកាំបិតបណ្តាលឲ្យ របួស ធ្ងន់ម្នាក់និងស្រាលម្នាក់ផងដែរ៕ ដោយ៖ ប៊ុនរិទ្ធី

 


ចែករំលែក៖