ព័ត៌មានទាន់ហេតុការណ៍៖

ព្រះសង្ឃមួយអង្គឡើងដោតទង់ជាតិលើក្លោងទ្វាប៉ះខ្សែភ្លើងបណ្ដាលឲ្យឆក់សុគតយ៉ាងអណោចអធ័ម

ចែករំលែក៖

កណ្ដាល៖ ព្រះសង្ឃមួយអង្គគង់នៅវត្តពោធ៍អណ្ដែតឡើងដោតទង់ជាតិលើក្លោងទ្វា បានប៉ះជាមួយខ្សែរភ្លើង បណ្ដាលឲ្យឆក់ធ្លាក់ពីលើក្លោងទ្វាកំពស់៩ម៉ែត្រសុគតយ៉ាងអណោចអធ័ម ។ ករណីនេះ បានកើតឡើង នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៧និង៣០នាទី ស្ថិតក្នុងភូមិពោធិ៍កណ្តាល ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ព្រះសង្ឃរងគ្រោះព្រះនាម លី សុខឃីម ហៅ(ជុក) ព្រះជន្ម ២៨វស្សា
មានទីលំនៅភូមិពោធិកណ្តាល  ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ បច្ចុប្បន្នគង់នៅវត្តពោធិ៍អណ្តែត ។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ព្រះសង្ឃព្រះនាម លី សុខឃីម ហៅ(ជុក) និងព្រះសង្ឈចំនួន៣អង្គទៀត បាននាំគ្នាមកដោតទង់ជាតិនៅលើក្លោងទ្វារវត្តពោធិអណ្តែត ហើយព្រះសង្ឃរងគ្រោះ បានយកដងទង់ជាតិមួយដើមធ្វើពីដែកឡើងទៅលើកំពូលក្លោងទ្វារកំពស់៩ម៉ែត្រ(ប្រាំបួនម៉ែត្រ) ដើម្បីដោត ពេលនោះដងទង់ជាតិដែលធ្វើពីដែកបានប៉ះជាមួយខ្សែភ្លើង បណ្តាលឲ្យឆក់ រួចធ្លាក់ចុះមកក្រោម បណ្តាលឲ្យសុគតនៅកន្លែងកើតហេតុតែម្តង។
ក្រោយពីបានទទួលព័ត៌មាន ភ្លាមកំលាំងនគរបាលប៉ុស្គិ៍ត្រើយស្លា បានចុះដល់កន្លែងកើតហេតុ ហើយរាយការណ៍ទៅកំលាំងជំនាញស្រុក និងគ្រូពេទ្យក្រុមប្រឹក្សាឃុំនិងមេភូមិធ្វើការពិនិត្យ សាកសព ឃើញថា ព្រះសង្ឃរងគ្រោះ ពិតជាស្លាប់ដោយសារឆក់ខ្សែរភ្លើងធ្លាក់មកលើផ្លូវកៅស៊ូពិតមែន។ ក្រោយពិនិត្យរួចសពបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ ស្អាង ជ័យ


ចែករំលែក៖