ខេត្តស្វាយរៀង៖ បុរសជាងផ្សារដែកម្នាក់ដកព្រឺភ្លើងធ្វេសប្រហេសមិនប្រុងប្រយត្ន័បណ្តាលអោយឆក់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងក្រុមគ្រួសារនាំគ្នាប្រញាប់ប្រញាលជួយសង្គ្រោះតែអកុ សលហួសពេលទៅហើយ។
ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង៤រសៀ ថ្ងៃទី០៤ខែមេសាឆ្នាំ២០២០ ស្ថិតនៅភូមិស្វាយផ្អែមឃុំស្វាយអង្គស្រុកស្វាយជ្រំខេត្តស្វាយរៀង។
យោងតាមសមត្ថកិច្ចនគរបាលស្រុកស្វាយជ្រំបានអោយដឹងថាបុរសខាងលើមានឈ្មោះសុឹ ម វាសនាអាយុ២៤ឆ្នាំមុខរបរជាងដែកមានទីលំនៅភូមិឃុំស្រុកខាងលើ ។
ប្រភពបន្តថាក្រោយកើតហេតុសមត្ថកិច្ចនគរបាលស្រុកបានមកដល់និងពិនិត្យជាបឋមពិតជាស្លាប់ដោយសារព្រឺភ្លើងឆក់
ប្រាកដមែនខណះមានការធ្វេសប្រហេសខ្វះការប្រុងប្រយត្ន័ទើបបណ្ដាលអោយមានករណីនេះកើតឡើង។
សពត្រូវបានសមត្ថកិច្ចនគរបាលស្រុកប្រគល់អោយក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត។ យឹម សុថាន
