ព័ត៌មានទាន់ហេតុការណ៍៖

រថយន្ដដឹកអាចម៍ដីមួយគ្រឿងដឹកចំគ្រាប់បេផ្ទុះឆេះអស់មួយកំណាត់មុខ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ថ្ងៃអាទិត្យ ១៣កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ខែមេសា ឆ្នាំ២០២០
វេលា​ម៉ោង​ ៨៖០០នាទី មាន​រថយន្ដដឹកអាចម៍ដីលក់មួយគ្រឿង ផ្ទុះគ្រាប់B40.5 នៅលើរថយន្ដ រងការខូចខាតមួយកំណាត់ខាងមុខសំណាងល្អមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ព្រោះតៃកុងបានចតរថយន្ដរួចចុះដើរចេញទៅបាត់ នៅចំណុចត្រពាំងបារាយណ៍ ស្ថិតនៅភូមិបារាយណ៍ ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ។

សមត្ថកិច្ចបានអោយដឹងថារថយន្ដដែលរងការផ្ទុះគ្រាប់នោះម៉ាកហ៊ីណូ រងការខូចខាតមួយកំណាត់មុខ អ្នកបើកបរឈ្មោះ រឹទ្ធ រាក់ ភេទប្រុស​ អាយុ​២៥ឆ្នាំ រស់នៅ​ភូមិពពេល ឃុំពពេល ស្រុកសូត្រនិគម ខេត្តសៀមរាប ។
មូលហេតុ៖ អែស្ការកកាយដីដាក់ឡាន ហើយមិនដឹងថាមានគ្រាប់ជាប់មកតាមហើយក៏បានបណ្ដាល អោយផ្ទុះ នៅលើរថយន្ដដឹកដីតែម្ដង។

ក្រោយកើតហេតុភ្លាមសមត្ថកិច្ចក៍បានចុះទៅដល់កន្លែងកើតហេតុ ដោយបានបញ្ជាក់ថាគ្រាប់ផ្ទុះនៅលើរថយន្ដដឹកដីជាប្រភេទគ្រាប់B40.5ដែលវានៅសេសសល់នៅក្រោមដីកាលពីសម័យសង្គ្រាម។ដោយ៖ប៉ែន នួន


ចែករំលែក៖