ព័ត៌មានទាន់ហេតុការណ៍៖

លោក Flick ​ត្រូវបានក្លិប Bayern Munich ​ ​បន្ត​កុងត្រាដល់​ឆ្នាំ​២០២៣​

ចែករំលែក៖

អាល្លឺម៉ង់៖ ក្លិប Bayern Munich ​បានបន្ដកុងត្រាឱ្យអ្នកចាត់ការលោក Flick ​រហូតដល់ឆ្នាំ២០២៣ ក្រោយពីលោកដឹកនាំក្រុមបានយ៉ាងល្អកន្លងមក

បុរសសញ្ជាតិអាល្លឺម៉ង់ ​វ័យ៥៥ឆ្នាំខាងលើនេះជាអតីតកីឡាកររបស់ក្រុមBayern Munich ​ផ្ទាល់តែម្ដង

អំឡុងពេលនៅជាកីឡាករលោកក៏បានជួយក្រុម Bayern ​ Munich ឈ្នះពានរង្វាន់លីកកំពូលអាល្លឺម៉ង់បានដងផងដែរបច្ចុប្បន្នក្រោមការដឹកនាំរបស់លោកក្រុម Bayern  Munich ​កំពុងឈរនៅកំពូលតារាង ដោយមាន៥៥ពិន្ទុ ឆ្លងកាត់២៥ប្រកួត

លោក Hans-Dieter Flick ​មានកុងត្រាជាជំនួយការគ្រូបង្វឹករហូតដល់ឆ្នាំ២០២១នៅពេលលោក Niko Kovac  នៅកាន់តំណែងជាអ្នកចាត់ការបន្ទាប់មកនៅពេល Kovacត្រូវបណ្ដេញចេញក្រុម Bayern ​បានហៅលោក Flick ​ដែលជាជំនួយការឱ្យកាន់តំណែងជាអ្នកចាត់ការបណ្ដោះអាសន្ននៅពេលនេះដោយសារតែការដឹកនាំក្រុមបានល្អរបស់លោកធ្វើឱ្យថ្នាក់ដឹកនាំក្រុម Bayern Munich ​សម្រេចចិត្តតែងតាំងលោកជាអ្នកចាត់ការជាផ្លូវការជាមួយកុងត្រារហូតដលឆ្នាំ២០២៣តែម្ដង ៕ដោយ៖ភារៈ


ចែករំលែក៖