អាល្លឺម៉ង់៖ ក្លិប Bayern Munich បានបន្ដកុងត្រាឱ្យអ្នកចាត់ការលោក Flick រហូតដល់ឆ្នាំ២០២៣ ក្រោយពីលោកដឹកនាំក្រុមបានយ៉ាងល្អកន្លងមក។
បុរសសញ្ជាតិអាល្លឺម៉ង់ វ័យ៥៥ឆ្នាំខាងលើនេះ ជាអតីតកីឡាកររបស់ក្រុមBayern Munich ផ្ទាល់តែម្ដង។
អំឡុងពេលនៅជាកីឡាករ លោកក៏បានជួយក្រុម Bayern Munich ឈ្នះពានរង្វាន់លីកកំពូលអាល្លឺម៉ង់បាន៤ដងផងដែរ។ បច្ចុប្បន្នក្រោមការដឹកនាំរបស់លោក ក្រុម Bayern Munich កំពុងឈរនៅកំពូលតារាង ដោយមាន៥៥ពិន្ទុ ឆ្លងកាត់២៥ប្រកួត។
លោក Hans-Dieter Flick មានកុងត្រាជាជំនួយការគ្រូបង្វឹករហូតដល់ឆ្នាំ២០២១ នៅពេលលោក Niko Kovac នៅកាន់តំណែងជាអ្នកចាត់ការ។ បន្ទាប់មកនៅពេល Kovac ត្រូវបណ្ដេញចេញ ក្រុម Bayern បានហៅលោក Flick ដែលជាជំនួយការ ឱ្យកាន់តំណែងជាអ្នកចាត់ការបណ្ដោះអាសន្ន។ នៅពេលនេះ ដោយសារតែការដឹកនាំក្រុមបានល្អរបស់លោកធ្វើឱ្យថ្នាក់ដឹកនាំក្រុម Bayern Munich សម្រេចចិត្តតែងតាំងលោកជាអ្នកចាត់ការជាផ្លូវការ ជាមួយកុងត្រារហូតដលឆ្នាំ២០២៣តែម្ដង ៕ដោយ៖ភារៈ