ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្ទាវ២ក្រុមវាយតប់គ្នាក្នុងហាងស៊ីផឹកត្រូវបានសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនបាន៨នាក់

ចែករំលែក៖

កណ្ដាល៖ ក្រុមក្មេងស្ទាវ២ក្រុមមានគ្នា៨នាក់ ត្រូវបានសមត្ថកិច្ចស្រុកកណ្ដាលស្ទឹងធ្វើការឃាត់ខ្លួន បន្ទាប់ពីផឹកក្នុងហាងមួយកន្លែងទាស់ពាក្យសម្ដីឌឺដងគ្នា បង្កជម្លោះវាយតប់គ្នាយ៉ាងអណាធិបតេយ្យ កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង២០និង៤០នាទី ត្រង់ចំណុចក្នុងហាងផឹកស៊ីមួយកន្លែងយីហោ ជូន សម្ភស្ស ដាមី ស្ថិតក្នុងភូមិជើងព្រៃទី៣ ឃុំ អំពៅព្រៃ ស្រុកកណ្តាលស្ទឹង  ខេត្ដកណ្ដាល ។
មន្រ្ដីនគរបាលស្រុកកណ្ដាលស្ទឹងបានឲ្យដឹងថា ជនសង្ស័យចំនួន៨នាក់ចាប់ខ្លួនបានមានឈ្មោះដូចខាងក្រោម៖
១.ឈ្មោះ អុន វណ្ណារិទ្ធ ហៅ អយ ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិទឹកនឹម ឃុំកណ្តោក ស្រុកណ្តាលស្ទឹង ខេត្តកណ្ដាល មុខរបរនិសិ្សត ,ទី២. ឈ្មោះ ណាន វណ្ណា ហៅយុទ្ធ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិតាដោលទី ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង ខេត្ត កណ្ដាល មុខរបរកម្មករព្រលានយន្តហោះថ្មី ទី៣.ឈ្មោះ ម៉ៅ សុខជយ័ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិជើងព្រៃទី៣ ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង មុខរបរនិសិ្សត ,ទី៤.ឈ្មោះ លឹម សុខគង់ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិអំពៅព្រៃទី២ ស្រុកកណ្តាលស្ទឹង មុខរបរនិសិ្សត ,ទី៥.ឈ្មោះ ជា សុខហេង ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ,ទី៦.ឈ្មោះ ខែម ជៀបឡាយ អាយុ២០ឆ្នាំ មានទីលំនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង មុខរបរនិសិ្សត ,ទី៧.ឈ្មោះ អាត់ សំអឿន អាយុ២០ឆ្នាំ មានទីលំនៅភូមិកំពុងតាឡុង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង មុខរបរនិសិ្សត និង៨.ឈ្មោះ ចន ចិត្រា ភេទប្រុស អាយុ ១៩ឆ្នាំ មានទីលំនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង មុខរបរនិសិ្សត ។ ដោយឡែកវត្ថុតាងចាប់យកបានមាន៖ ម៉ូតូ៣គ្រឿង ,ទូរស័ព្ទដៃ៥គ្រឿង
រីឯសំភារខូចខាត៖ ចានថ្មចង្កឹះ៥០ចាន ,ម៉ូតូ១គ្រឿង ។
ប្រភពដដែលបន្ដថា នៅថ្ងៃ៤ខែមេសាឆ្នាំ២០២០វេលាម៉ោងកើតហេតុខាងលើ មានជនសង្ស័យ២ ក្រុម បានមកផឹកស៊ីនៅក្នុងកញ្ជុះយីហោ ជូន សម្ភស្ស ដាមី ស្ថិតក្នុងភូមិ/ឃុំកើតហេតុ បន្ទាប់ មក ជនសង្ស័យទាំង២ក្រុម បានទាក់ពាក្យសម្ដីគ្នា ហើយបានយកចានចង្កឹះថ្ម និងដបស្រា ស្ប៉ាយ គប់ទៅលើគ្នាទៅវិញទៅមក បណ្តាលឲ្យរបួសទាំងសងខាង និងបែកចានចង្កឹះអស់ ៥០ចាន និងខូចខាតម៉ូតូ១គ្រឿង ឃើញដូចនោះ ជនរងគ្រោះបានរាយការណ៍ជូនមត្ថកិច ចប៉ុស្តិ៍ នគរបាលរដ្ឋបាលអំពៅព្រៃ ចុះទៅដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនក្រុមជនសង្ស័យទាំង២ក្រុម គ្នា៨នាក់ រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងបន្តចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាង ជ័យ

 

 


ចែករំលែក៖