ព័ត៌មានទាន់ហេតុការណ៍៖

ដំណឹងដ៏ល្អនៅកម្ពុជា មានករណីព្យាបាលជាសះស្បើយនៅថ្ងៃនេះ ៣នាក់ តែមិនមានអ្នកឆ្លងកូវីដ១៩ឡើយ ៣ថ្ងៃជាប់ៗគ្នា

ចែករំលែក៖

ភ្នំពេញ៖ សូមត្រេកអរ រីករាយបំផុត ខណៈដំណឹងដ៏ល្អនៅកម្ពុជា មានករណីព្យាបាលជាសៈស្បើយនៅថ្ងៃនេះ ៣នាក់ តែមិនមានអ្នកឆ្លងកូវីដ១៩ឡើយ ៣ថ្ងៃជាប់ៗគ្នា ។ នេះជាទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលចំនួនអ្នកឆ្លង អ្នកជាសះស្បើយកូវីដ-១៩នៅព្រឹកថ្ងៃទី៦ខែមេសាឆ្នាំ២០២០ នេះ

-អ្នកជាសះស្បើយថ្មីចំនួន ៣នាក់
-សរុបអ្នកជាសះស្បើយមានចំនួន ៥៣នាក់
-អ្នកបន្តព្យាបាលកូវីដ-១៩មានចំនួន ៦១នាក់
-មិនមានបាត់បង់ជីវីត
-សរុបចំនួនអ្នកឆ្លងជម្ងឺកូវីដ-១៩ចាប់ពីខែមករា រហូតដល់បច្ចុប្បន្ននេះមានចំនួន ១១៤ ករណី៕ សុខខេមរា

 

 


ចែករំលែក៖