ខេត្តស្វាយរៀង៖ រថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿងរបស់អាវុធហត្ថនិងនគរបាលបានមកអន្តរាគមន៏ជួយបាញ់ខណះដែលមានអគ្គីភ័យឆាបឆេះរាលដាលនៅ ចំការប្រេងខ្យល់របស់ប្រជាពលរដ្ឋប្រមាណជិត៩ហិចតាដោយមិនទាន់ដឹងមូលហេតុ។
ហេតុការណ៏នេះបានកើតឡើងនៅវេលាម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០ នៅចំណុចភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។
សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងបាវិតបានអោយដឹងថា ក្រោយពីទទួលបានដំណឹងភ្លាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្តនិងកំលាំងស្រុកទាំង៣ទៀតព្រមកម្លាំងនគរបាល បានយករថយន្តពន្លត់អគ្គីភ័យចំនួន ០៥គ្រឿង មកជួយបាញ់ពន្លត់នៅចំការដើមប្រេងខ្យល់និងអស់ទឹកចំនួន៩រថយន្តទើបគ្រប់គ្រងស្ថានការណ៏ទាន់ពេលវេលាដោយមិនបណ្ដាលអោយមនុស្សរងគ្រោះថ្នាក់និងផ្ទះអ្នកភូមិនោះទេ។
ប្រភពបន្តថាក្នុងខណះនោះក៏មានវត្តមានលោក លឹម សៀងហេង អភិបាលក្រុងបាវិត និងលោកមេបញ្ជាការ មូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតមកជួយពន្លត់អគ្គីភ័យរហូតគ្រប់គ្រងស្ថានការទាន់ពេល។
ប្រភពបានបន្ថែមថា សមត្ថកិច្ចមិនទាន់ដឹងពីមូលហេតុច្បាស់លាស់ដែលបណ្ដាលអោយមានភ្លើងឆាបឆេះនៅឡើយខណះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវពិតប្រាកដផងដែរ។យឹម សុថាន





