ព័ត៌មានទាន់ហេតុការណ៍៖

អំពើញុះញង់អោយអនីតិជនបរិភោគគ្រឿងស្រវឹង ត្រូវជាប់ពន្ធនាគាររហូតដល់២ឆ្នាំ” , ច្បាប់បានចែងបែបនេះ

ចែករំលែក៖

ភ្នំពេញ៖ មានការបង្ហោះវីដេអូឃ្លីបមួយ តាមបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីមនុស្សចាស់ៗបង្ខំអោយក្មេងៗផឹកគ្រឿងស្រវឹង ។ គណនីហ្វេសប៊ុកឈ្មោះ “ពូ ជាម” ជាអ្នកបង្ហោះ តែបន្ទាប់មក បានលុបចោលវិញ ព្រោះមានការិះគន់ជាបន្តបន្ទាប់ ។

យោងតាមមាត្រា៣៤៣នៃក្រមព្រហ្មទណ្ឌ ចែងថា “អំពើញុះញង់អនីតិជនដោយផ្ទាល់អោយបរិភោគជាប្រចាំ និង យ៉ាងច្រើននូវគ្រឿងស្រវឹង ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ខែដល់២ឆ្នាំ និង ពិន័យជាប្រាក់ពី១លានរៀលទៅ៤លានរៀល” ។

បញ្ហានេះ សង្ឃឹមថា សមត្ថកិច្ចពាក់ព័ន្ធនឹងអាចវែកមុខអ្នកដែលបង្ខំអោយក្មេងៗផឹកគ្រឿងស្រវឹងនេះបាន ក្នុងពេលឆាប់ៗនេះ ៕ដោយ៖ ចេស្តា


ចែករំលែក៖